Home ព័ត៌មានជាតិ សុខាភិបាល សម្រេច​ជ្រើស​...

សម្រេច​ជ្រើស​រើសយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើជា​កន្លែង​ពិនិត្យ​យក​សំណាក​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​លើក​ទី​២

ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈអាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ក្រសួងសុខាភិបាល​បានសម្រេច​ជ្រើស​រើសយក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើជា​កន្លែង​យក​សំណាក​លើក​ទី​២​សម្រាប់​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា​មាន​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​ថ្ងៃទី​៨​ធ្នូ​ខាងមុខនេះ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង(រូបថតរ៉ាម៉ន)

ដើម្បី​ដំណើរការ​នៃ​ការរៀបចំ​ទីតាំង​ថ្មី​ខាងលើនេះ​ដំណើរការ​ទៅបាន​រលូន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង​ខាងលើ​ជាមួយនឹង​ការណែនាំ​ឱ្យ​រៀបចំ​សណ្ដាប់ធ្នាប់​ការរៀប​ចំណត​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​មក​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ និង​ការរៀបចំ​រោង​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​និង​បង្គន់​អនាម័យ​ផងដែរ​។​
លោកស្រី​យក់ សម្បត្តិ បាន​បញ្ជាក់ថា ការជ្រើសរើស​យក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយសារ​ទីតាំង​ខាងលើ​មាន​លក្ខណៈ​ធំ​ទូលាយ​យើង​នឹង​បង្រួម​កន្លែង​ពិនិត្យ​យក​សំណាក​ដែលមាន​ជាច្រើន​កន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ​មក​ប្រមូល​ផ្ដុំគ្នា តែមួយ​កន្លែង នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ ។ ដោយឡែក​ការពិនិត្យ​យក​សំណាក​នៅ​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ជាតិ​មួយចំនួនទៀត គឺ​យើង​នៅ​រក្សា​ដដែល ដោយ​រក្សា​ដើម្បី​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ សម្រាប់​មន្ត្រីជាន់ខ្ពស់រ​បស់​រដ្ឋាភិបាល ។​
លោកស្រី ក៏បាន​បញ្ជាក់ថា ទីតាំង​ខាងលើនេះ​នឹង​ធ្វើជា​កន្លែង​ត្រួតពិនិត្យ​យក​សំណាក ចំពោះ​ប្រជាពលរដ្ឋ​ដែល​សង្ស័យថា មាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​ប្រមាណ​៥០០០​ទៅ​៦០០០​នាក់ នា​ថ្ងៃទី ៨​ខែធ្នូ​ខាងមុខនេះ​។​ការយក​សំណាក​លើក​ទី​៣​នៅ​ថ្ងៃទី​១២​ធ្នូ​ទីតាំងនៅ​ក្រសួងមហាផ្ទៃ​និង​នៅ​ទីលាន​ស្តា​ត​អូឡាំពិក​ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់​ឬ​ប្រយោល​មិនបាន​ទៅយក​សំណាក​តាម​ការកំណត់រ​បស់​ក្រសួង​នោះ​ក្រសួង​កំណត់​យក​ថ្ងៃទី​១៤​ធ្នូ​។​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង(រូបថតរ៉ាម៉ន)

លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ក្រសួងសុខាភិបាល​បានធ្វើការ​ពិនិត្យ​សំណាក ទៅលើ​ជន​សង្ស័យថា​បាន​ពាក់ព័ន្ធ​នឹង​កូ​វីដ​-១៩​នេះ ចំនួន​៨០០០​នាក់ ក្នុងនោះ​យើង​បាន​រកឃើញ​ប្រជាពលរដ្ឋ​ដែលមាន វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​១៩​នាក់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ការងារ​នេះ​មិនទាន់​បញ្ចប់​ទេ​ដោយ​ក្រុមការងារ​របស់​ក្រសួង​និង​ពិនិត្យ​យក​សំណាក់​នៅ​ថ្ងៃ​៨​ធ្នូ​ជា​លើក​ទី​២​និង​ជា​លើក​ទី​៣ និង​១២​ធ្នូ​ខាងមុខ​៕​សរន​

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង(រូបថតរ៉ាម៉ន)លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង(រូបថតរ៉ាម៉ន)

លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី​យក់​សម្បត្តិ​រដ្ឋលេខាធិកា​រ​ក្រសួងសុខាភិបាល​នា​ល្ងាច​ថ្ងៃទី​៣​ធ្នូ​នេះ​បាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​ចុះ​ពិនិត្យ​ទីតាំង(រូបថតរ៉ាម៉ន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular