Home ព័ត៌មានជាតិ សង្គម ព្រះសង្ឃ​ចំនួ...

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និង​គ្រហស្ថ​គង់​និង​ស្នាក់នៅ​វត្ត​អធ្វារ​ក្រុង​សៀមរាប​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​

ដោយ​: បាយ័ន / សៀមរាប​: ព្រះសង្ឃ​ចំនួន​២៦​អង្គ និង​គ្រហស្ថ​វត្ត​អធ្វារ ស្ថិតនៅ​សង្កាត់​សៀមរាប ក្រុង​សៀមរាប បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​វត្ត ដោយ​មិនអោយ​និមន្ត​ចេញទៅ​ខាងក្រៅ ព្រោះ​ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វារ បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នេះ​បើតាម​ការបញ្ជាក់​អោយដឹងពី​លោក វ៉ាន់ ប៊ុណ្ណា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប នា​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​លោក វ៉ាន់ ប៊ុណ្ណា និយាយថា​ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វារ​គឺមាន​វិជ្ជមាន​ទាំងអស់ តាមរយៈ​ការធ្វើ​តេស្ត​របស់​មន្ត្រី​សុខាភិបាល ព្រោះថា​ព្រះសង្ឃ​ទាំងអស់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​កូនស្រី​របស់លោក​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្នុង​ព្រឹ​ត្ត​ការណ៍​សហគមន៍​២៨​វិច្ឆិកា​កន្លងទៅ​។​

​លោក​បាន​និយាយថា ដើមទង​ឈានដល់​ព្រះសង្ឃ​គង់នៅ​វត្ត​អធ្វារ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ក៏​ព្រោះតែ​កូនស្រី​របស់លោក​ឆែម សាវុធ ដែលមាន​វិជ្ជមាន​រួចហើយ​នៅ​ក្រុង​សៀមរាប​នោះ គឺ​មុន​នោះ​រូបនាង​បាន​ទៅរក​យាយ​ជា​គ្រូខ្មែរ​ម្នាក់ ស្ថិតនៅក្នុង​សង្កាត់​សៀមរាប​នោះដែរ​អោយជួយ​ចង​អំ​បោះដៃ​ដើម្បី​សុំ​សេចក្តីសុខ​សេចក្តីចម្រើន ។​

​លុះ​ស្អែក​ឡើង​លោកយាយ​ជា​គ្រូខ្មែរ​នោះ បានធ្វើ​ចង្ហាន់​យកទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អធ្វារ​ខាងលើ​ដែលជា​ដើមចម​ធ្វើអោយ​ព្រះសង្ឃ​និង​គ្រហស្ថ​នៅក្នុង​វត្ត​អធ្វារ បាន​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល​ក្នុង​ជំងឺ​កវី​ត​១៩​នេះ​។​

​ដើម្បី​ឆ្លើយ​តម​និង​ការរីក​រាលដាល​ជំងឺ​កូ​វីត​១៩​ខាងលើ អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត ដែលជា​មេ​កើយ​អោយ​ព្រះសង្ឃ​និង​គ្រហស្ថ​នៅក្នុង​វត្ត​ទាំងអស់​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ដោយ​មិនអោយ​និមន្ត​និង​ដើរ​ចេញពី​វត្ត ហើយ​ភ្ញៀវ​និង​ពុទ្ធបរិស័ទ​ខាង​ក្រឿ​ក៏​មិនអោយ​ចូលទៅក្នុង​វត្ត​នោះដែរ​។​

​លោក​ប្រធាន​មន្ទីរ​ធម្មការ​ខេត្តសៀមរាប បាន​បញ្ជាក់ដែរថា បើ​ខាង​ប្រជាពលរដ្ឋ​និង​ពុទ្ធបរិស័ទ​ខាងក្រៅ​ចង់យក​ចង្ហាន់​ឬ​ចង់​ជួប​ព្រះសង្ឃ អាច​យក​ចង្ហាន់​ទៅបាន​ដោយ​យកទៅដាក់​លើ​តុ​ខាងមុខ​វត្ត ហើយ​ភ្ញៀវ​ចេញ​មកវិញ​ព្រះសង្ឃ​ក៏​និមន្ត​ទទួល​យកទៅ​។​

​ដោយឡែក​ចំពោះ​ការទំនាក់ទំនង​ជាមួយ​វត្ត​ពី​ខាងក្រៅ​ព្រះសង្ឃ​មាន​លេខ​ទំនាក់ទំនង​នៅ​ពីមុខ​វត្ត​នោះ​ស្រាប់ អាច​ទូរស័ព្ទ​អាច​ទំនាក់ទំនង​បាន​គ្រប់ពេល​។​មាន​ព័ត៌មាន​ខ្លះ​ថា​ព្រះសង្ឃ​ទាំងនោះ​មាន​វិជ្ជមាន​ទាំងអស់ ប៉ុន្តែ​ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តសៀមរាប បាន​បដិសេធថា​មិន​ពិត​ដូច​ការផ្សព្វផ្សាយ​នោះទេ ព្រោះថា អ្នក​នៅក្នុង​វត្ត​ទាំងអស់​គ្រាន់តែ​ធ្វើ​ច​ត្ត​ឡី​ស័ក​ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល​តែប៉ុណ្ណោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular