Home ព័ត៌មានជាតិ សន្តិសុខ ក្មេងប្រុស​អា...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ មកលេង​ទឹក​នៅ​ក្បាលជ្រោយ​ចង្វា​លង់​ស្លាប់​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​​: ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ បាននាំគ្នា ទៅលេង​ទឹក ហើយ​លង់​លិច​បាត់​ក្នុង​ទន្លេ អស់​ជាច្រើន​ម៉ោង​ត្រូវ​ក្រុមគ្រួសារ​ជួល​ជនជាតិ​អ៊ិ​ស្លាម​ក្នុងតម្លៃ​១​ពាន់​ដុល្លារ ចុះ​រាវ​រកឃើញ​។ ហេតុការណ៍ នេះ​បង្កអោយមាន​ការភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃទី ០៣​ខែ ធ្នូ​ឆ្នាំ ២០២០ នៅ​ចំណុច ច្រាំងទន្លេ នៅ ក្បាលជ្រោយ​ចង្វា មុខ​សណ្ឋាគារ​សុខា ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​ដែល​លង់ទឹក​ស្លាប់មាន ឈ្មោះ ផល្លី តារា​រាជ ហៅ​វិទូ អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៤ សាលាបឋមសិក្សា​សា​កូ​រ៉ា ក្បាលជ្រោយ​ចង្វា ស្នាក់នៅ ក្បែរ​កន្លែងកើតហេតុ ។​
​ប្រភព​ពត៌មាន​បាន​ឲ្យ​ដឹងថា ក្មេងប្រុស​បាន​លង់ទឹក លិច​បាត់​រក​សព​ពុំ​ឃើញ​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់ ខ​ណះ​ពេល ដែល​ក្មេង​រូបនោះ​រួមជាមួយ​ក្មេងប្រុស​ម្នាក់ទៀត លោតទឹក​ហែល​លេង នៅ​ក្បាល​ជ្រោយចង្វា​មុខ​សណ្ឋាគា​សុខា​។​

​បន្ទាប់ពី​មាន​ក្មេង​លង់ទឹក​លិច​បាត់ ក្មេង​ម្នាក់ ក៏បាន​ទៅប្រាប់​ក្រុមគ្រួសារ ក៏បាន​នាំគ្នា​រាវរក​អស់​ជាច្រើន​ម៉ោង​រក​ពុំ​ឃើញ ព្រមទាំង​ជួល​ជនជាតិ​អ៊ិ​ស្លាម​ងូត​រក​ក្នុងតម្លៃ ១​ពាន់​ដុល្លារ ហើយ ក៏បាន​រាវរក​ឃើញ នៅ​ម៉ោង​៤​និង ២០​នាទី រសៀល​ថ្ងៃទី​០៣​ខែ ធ្នូ​ឆ្នាំ ២០២០​។​

​បន្ទាប់ពី​ប្រទះ សព​កូន ឪពុក និង​ម្តាយ​បាន​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​នៅ​ឈាបនដ្ឋាន វត្ត​ប្រជុំ​សារ​គរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular