Home ព័ត៌មានជាតិ សង្គម អភិបាលខណ្ឌ​ចំ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្តេច​តេ​ជោ ហ៊ុន សែន ផ្ដល់​ម៉ាស​កន្លងមក​សំរាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ លើ​ការទប់ស្កាត់​មិនឱ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ថេ​ង សុ​ថុល​អភិបាលខណ្ឌ ចំកា​មន​បាន​បញ្ជាក់ថា ៖​ការផ្តល់ជូន​ម៉ាស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នាពេល​កន្លងមក ក៏ដូចជា​ក្នុង​ពេលនេះ គឺជា​ការយកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការទប់ស្កាត់​មិនឱ្យ​ឆ្លង​មេរោគ​កូ​វីដ​១៩ មកលើ​ប្រជាពលរដ្ឋ​។

​នៅ​រសៀល​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០​នេះ លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​មន្ដ្រីរាជការ បន្ត​ចុះ​ចែក​ម៉ាស​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំ​ណុង​ភ្លើងស្តុប​បៀ​ល​ប្រាយ ផ្លូវ​សុធារស់ ក្នុង​សង្កាត់​ទន្លេបាសាក់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​ក្នុងឱកាស ចែកជូន​ម៉ាស់​នោះ​លោក ថេ​ង សុ​ថុល ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​អនាម័យ​ខ្លួនប្រាណ​, លាងដៃ​នឹង​សាប៊ូ ឬ​អាល់កុល ឬ​ជែ​ល ឱ្យបាន​ញឹកញាប់​, ពាក់​ម៉ាស់​ការពារ​ឱ្យបាន​ជាប់​ជាប្រចាំ និង​ត្រូវ​កាត់បន្ថយ​រាល់​ការជួប​ជុំណា​ដែលមាន​មនុស្ស​ច្រើន ឬក៏​ដើរ​កំសាន្ត​តាម​ទីសាធារណៈ​ផ្សេងៗ ។

​គួរបញ្ជាក់​ផងដែរ​ថា ៖​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា ម៉ាស​ចំនួន​២​លាន​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​លើក​ទី​១ ហើយ​ដល់ពេលនេះ​សម្ដេច​តេ​ជោ នៅបាន​បន្ត​ផ្តល់ជូន​ចំនួន​១​លាន​ម៉ាស​ទៀត មក​រដ្ឋបាល​រាជធានី ដើម្បីឱ្យ​រដ្ឋបាល​រាជធានី បន្ត​យកទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​មកប្រើប្រាស់ ក្នុងការ​រួមគ្នា​កាត់បន្ថយ​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នូវ​ជម្ងឺ​កូ​វីដ​–១៩​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ចូលដល់​សហគមន៍​នាពេលនេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular