Home ព័ត៌មានជាតិ សង្គម យុទ្ធនាការ​១៦...

យុទ្ធនាការ​១៦​ថ្ងៃ​: បង្កើន​ការវិនិយោគ​ដើម្បី​ទប់ស្កាត់​និង​ឆ្លើយតប​អំពើហិង្សា​លើ​ស្ត្រី​ក្នុង​បរិបទ​កូ​វីដ​១៩

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: យុទ្ធនាការ ១៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​គោលបំណង​បង្កើន​ការវិនិយោគ ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​អំពើហិង្សា​លើ​ស្ត្រី ក្នុង​បរិបទ​កូ​វីដ​-១៩​។ យុទ្ធនាការ​នេះ រៀបចំឡើង​ដោយ​ក្រសួង​កិច្ចការនារី​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​។​

​ក្រសួង​កិច្ចការនារី​បានធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ចូលរួម​ទប់ស្កាត់ និង​ឆ្លើយតប​អំពើហិង្សា​លើ​ស្ត្រី​ពលករ​ចំណាកស្រុក ក្នុង​បរិបទ​កូ​វីដ​១៩ ជាដើម​។ គោលបំណង​ចូលរួម​ផ្សព្វផ្សាយ​ដើម្បី​លុបបំបាត់​ការ​រើស​អើ​ស និង​មាក់ងាយ​លើ​ស្ត្រី​ពលករ​ចំណាកស្រុក ឈ្វេងយល់​ពី​សេវា​ឆ្លើយតប​អំពើហិង្សា​លើ​ស្ត្រី​ពលករ​ចំណាកស្រុក​។​

​សម្រាប់​យុទ្ធនាការ​១៦​ថ្ងៃ​នេះដែរ មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ មាន​ដៃគូ​សហការ​ជាមួយ​អង្គការ​ឃែ ដែល​ចូលរួម​ឧបត្ថម្ភ​នៅក្នុង​យុទ្ធនាការ​នេះ​។​

​ប្រធាន​មន្ទីរ​កិច្ចការនារី រាជធានី​ភ្នំពេញ​លោកស្រី កាន់​រតនៈ ឧប្បល បាន​មានប្រសាសន៍ថា នៅក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​បាន​ផ្តោត​អាទិភាព​លើ​ការកែទម្រង់ និង​ការលើកកម្ពស់ សមត្ថភាព​របស់​ក្រសួង ស្ថាប័ន ការពង្រឹង​ភាព​ស្អាតស្អំ​នៅក្នុង​រដ្ឋបាល​សាធារណៈ និង​ពង្រឹង​ប្រសិទ្ធភាព ក្នុងការ​អនុវត្ត​ការងារ​។ ភាពចាំបាច់ និង​កត្តា​ជោគជ័យ​នៃ​ការ អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៥ អាស្រ័យ​លើ​ភាពខ្លាំង រឹងមាំ និង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​កិច្ចការនារី​និង​មន្ទីរ​កិច្ចការនារី ។

​ក្នុង​បរិការណ៍​នេះ កម្មវិធី​អភិវឌ្ឍ សមត្ថភាព​ស្ថាប័ន ត្រូវធ្វើឡើង​ដោយ​ឆ្លុះបញ្ចាំង​និង​ឆ្លើយតប​នឹង​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​នៃ​ការវិវត្តន៍ និង​បរិបទ​ថ្មីៗ​របស់​សកលលោក និង​នៅក្នុង​ប្រទេស ក៏ដូចជា​ការឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម​។​

​លោកស្រី លោកស្រី កាន់​រតនៈ ឧប្បល បាន​បញ្ជាក់ថា យុទ្ធនាការ​១៦​ថ្ងៃ គោលបំណង​សំខាន់​ចំបង​ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ និង​រួមគ្នា​ទប់ស្កាត់​ការជួញដូរ​ស្ត្រី និង​កុមារ ។​
​ជាមួយគ្នានេះ យុទ្ធសាស្ត្រ​”​នារីរតនៈ​ទី​៥” បន្ត​លើកកម្ពស់​សមត្ថភាពរ​បស់​ក្រសួង​កិច្ចការ នារី និង​អង្គភាព​ចំណុះ ក្នុងការ​ពង្រឹង​ភាព​ស្អាតស្អំ​ផ្នែក​រដ្ឋបាល​សាធារណៈ និង​ពង្រឹង​ប្រសិទ្ធភាព ក្នុងការ ពិនិត្យ​តាមដាន​និង​វាយតម្លៃ​លើ​ការអនុវត្ត​ការងារ ព្រមទាំង​ពង្រីក​យន្តការ​គ្រប់គ្រង និង​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​ឆ្លើយតប​យេនឌ័រ ប្រកបដោយ​បរិ​យាប​ន្ន​។​

​ការលើកកម្ពស់​ការឆ្លើយ​តប​បរិ​យាប​ន្ន ដល់​ស្ត្រី​និង​ក្មេងស្រី​ដែល​ស្ថិតនៅក្នុង​ក្រុម​ដែល មាន​ពិការភាព​ក្រុម​បាត់បង់​ឱកាស និង​ក្រុម​ងាយ​រងគ្រោះ​នៅក្នុង​សង្គម ជា​កិច្ចការ​អន្តរ​វិស័យ​របស់​ក្រសួង កិច្ចការនារី ដែល​ជំរុញ​ឱ្យ​បញ្ជ្រាប​និង​មាន​វិធានការ​ជាក់លាក់​នៅតាម​អង្គភាព និង​យុទ្ធសាស្ត្រ​នីមួយៗ ព្រម ទាំង​លើកទឹកចិត្ត គិត គូរ​និង​ជំរុញឱ្យមាន វិធានការ​ប្រកបដោយ​សមធម៌​នៅក្នុង​ការអនុវត្ត​សកម្មភាព​ប្រចាំថ្ងៃ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular