ប្រចាំថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅពេលនេះដំណើរជីវិតរបស់លោកអ្នកមិនសូវមានការជឿនលឿនទៅមុខទេពីព្រោះថាផលអាក្រក់នោះឃើញថានៅរារាំងនិងបន្ចច់បង្អាក់ដំណើរច្រើន។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បើកធ្វើជំនួញនៅថ្ងៃនេះក៏ប្រសើរដែរពីព្រោះថាលាភប្រាក់កាសក៏តែងផ្តល់មកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារឃើញថាមានការជឿនលឿនទៅមុខនិងផ្តល់ផ្លែផ្កាគ្រាន់ជាទីកក់ក្តៅថែមទៀត។ការប្រកបរបររកស៊ីជួញដូរវិញគឺមានភាពលូតលាស់គួរសម ហើយបើមានបើករបរថ្មីៗផងក៏ជាការប្រពៃណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់ចូលទាក់ទងដល់ចាស់ទុំឬចូលស្តីដណ្តឹងជាពេលវេលាល្អបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងមើលគេឯងទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ក្រៅពីនេះលោកអ្នកត្រូវចេះសន្សំសំចៃនិងប្រឹងប្រែងប្រកបការងារទើបប្រសើរ។ចំពោះស្ត្រីមេផ្ទះនៅផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជាឱកាសល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងការជួញដូរសម្របសម្រួលរឿងក្តីអ្វីមួយ,ពង្រីកមុខជំនួញ,ទិញរបស់ស្តុកទុកព្រោះថាតែងឆ្លើយតបផ្លែផ្កាដូចសមប្រកបផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នពិសេសការប្រកបការងារឬធ្វើអ្វីមួយមិនត្រូវឱ្យសំខាន់ពេកទេពីព្រោះថាផលប៉ះទង្គិចនោះក៏មានច្រើនចំពោះមុខផង។ការរស់នៅងាយមានបញ្ហាអាក្រក់ជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញលោកអ្នកមានដំណើរជីវិតជួបផលប៉ះទង្គិចច្រើនដូចនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នថ្លោះធ្លោយធ្លាក់ក្នុងគ្រោះចាញ់បោកគេ។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពសោះកក្រោះងាយទាំងកើតជម្លោះវិវាទនិងងាយទាំងត្រូវរ៉ូវគ្នា៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមានគ្រោះយាយីថែមទៀត។ចំពោះការរស់នៅលោកអ្នកត្រូវបំបាត់ភាពប្រកែប្រកាន់ចេញពីខ្លួនខ្លះទើបប្រសើរដែលមិនមានបញ្ហានាំត្រូវឈឺក្បាលច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញដាច់មួយៗគ្រាន់អាចរកផលចំណូលចិញ្ចឹមគ្រួសារដែរតែយ៉ាងណាមិនអាចលោភលន់បានទេបើពុំនោះនឹងបាត់បង់ចំណូលពុំខាន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់សាកល្បងកាមគុណពិសេសស្រី្តប្រយ័ត្នកើតរឿងធំខូចទាំងកិត្តិយសអស់ទាំងអនាគតភ្លឺស្វាង៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឃើញថាការប្រកបកិច្ចការងារអ្វីតែងមានការជឿនលឿននិងផ្តល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តគួរសម។ក្នុងថ្ងៃនេះដែរលាភសំណាងមានច្រើនគួរសម ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្តប៉ុន្តែយ៉ាងណាក្តីមិនត្រូវលោភលន់ពេលនោះដែរ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយយកអាសារនិងជ្រោមជ្រែង។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះការប្រកបកិច្ចការងារអ្វីឃើញថាមានការរាំងស្ទះនិងជួបបញ្ហាជាឧបសគ្គច្រើនហើយពិសេសងាយកើតរឿងរាវទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកប្រាក់ចំណូលបន្តិចហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយដូចនេះឱ្យប្រយ័ត្នកើតជម្លោះមួយហើយមួយទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកងាយទទួលរងប៉ះទង្គិចនិងបរាជ័យដូច្នេះហើយមុនធ្វើអ្វីមួយគួរគិតឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចទទួលរងផលលំបាកនៅគ្រាក្រោយជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកចូរប្រយ័ត្នកើតមានជម្លោះវិវាទសម្តីបន្តិចបន្តួច ហើយរីកជាធំរហូតឈានដល់ការប្រកាប់ប្រចាក់គ្នា។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំតែងហុចផ្លែផ្កាមកវិញគ្រាន់គាប់ប្រសើរគួរសម។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមនិងក្តីសោមនស្សជានិច្ច។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកំពុងមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរគួរសម ពីព្រោះបើមានការចរចាឬធ្វើអ្វីមួយតែងសម្រេចជោគជ័យដល់ចប់ចុងចប់ដើមនិងក្រៅពីនេះលោកអ្នកអាចទទួលដំណឹងល្អពីរឿងអ្វីមួយឱ្យសប្បាយចិត្តទៀតផង។អ្នកអាជីវករមានការទិញចូលលក់ចេញគ្រាន់កម្រើកឡើងវិញហើយភាពសុខដុមក៏មានច្រើនផងដែរ។ការធ្វើដំណើរឆ្ងាយជិតមានភាពសុខដុមដូចសព្វមួយដង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដំណើរកិច្ចការងារដែលពាក់ព័ន្ធជាមួយបញ្ហាប្រាក់កាសឬបញ្ហាកិច្ចការងារសំខាន់អ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញនោះគឺមានសន្ទុះជឿនលឿនទៅមុខ ហើយត្រូវរក្សាភាពស្ងប់ស្ងាត់ដាច់ខាតបើធ្វើជំនួញបានកាក់កបល្អមិនត្រូវក្អេងក្អាងឡើយបើពុំនោះទេអាចហុចផលអាក្រក់ណាមួយមកវិញជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកទន្ទឹងរង់ចាំលទ្ធផលអ្វីមួយអាចនឹងមិនទទួលផ្លែផ្កាដូចជាការគិតទុកនោះឡើយ។លោកអ្នកទោះប្រកបការងារអ្វីក៏ដោយក្នុងថ្ងៃនេះគប្បីប្រយ័ត្នប្រយែងហើយបើមានផ្ញើររបស់របរគេទៀតនោះត្រូវចេះតាមដានបើពុំនោះអាចនឹងត្រូវទទួលរងការខូចខាតអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការយល់ច្រឡំនិងសង្ស័យចំពោះគ្នាច្រើនហើយទាល់តែបំបាត់ភាពប្រចែប្រច័ណ្ឌចេញពីខ្លួនខ្លះទើបប្រសើរ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែប្រយ័ត្នប្រយែងនិងមើលគេឯងទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ក្រៅពីនេះលោកអ្នកត្រូវចេះសន្សំសំចៃនិងប្រឹងប្រែងប្រកបការងារទើបប្រសើរ។ចំពោះស្ត្រីមេផ្ទះនៅផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជាឱកាសល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងការជួញដូរសម្របសម្រួលរឿងក្តីអ្វីមួយ,ពង្រីកមុខជំនួញ,ទិញរបស់ស្តុកទុកព្រោះថាតែងឆ្លើយតបផ្លែផ្កាដូចសមប្រកបផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕