Home ព័ត៌មានជាតិ សង្គម ​ស្តាប់​រឿង​ទ...

​ស្តាប់​រឿង​ទំនាស់​សុំ​បើកផ្លូវ​រវាង​ពុទ្ធបរិស័ទ​និង​ង​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អធិករណ៍​ដែល​ត្រូវ​បំភ្លឺ រវាង​ព្រះសង្ឃ អាចារ្យ​គណៈកម្មការ​វត្ត ប្រាសាទ​ស្រះ​ឈ្នួ​រ ស្រុក​ព្រះនេត្រព្រះ និង​ប្រជា​ពុទ្ធបរិស័ទ​រស់នៅក្នុង​ភូមិ​ថ្មគោល (​ក្បែរ​វត្ត​)​លើ​ប​ញ្ហ​ធ្វើ​របង​វត្ត​ប៉ែក​ខាងជើង​និង​ការសុំ​បើកផ្លូវ ត្រូវបាន​សម្របសម្រួល​ដោះស្រាយ​ដោយ​យន្តការ​ច​ម្រុ​ញ​សរុប​។​នេះ​បើ​យោង​ប្រភពព័ត៌មាន​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់ថា មូលបញ្ហា​រឿង​គឺ​ប្រជា​ពលរ​ដ្ធ​ភូមិ​ថ្ម​ម​គោល​(​ក្បែរ​វត្ត​) ស្នើសុំ​បើកផ្លូវ​ចេញចូល​មួយ​កាត់​វត្ត ។​
ប៉ុន្តែ​ព្រះគ្រូ​ចៅអធិការ អាចារ្យ​គណៈកម្មការ តាជី យាយជី មិន​ព្រម ព្រោះថា វត្ត​នេះ មាន​ខ្លោងទ្វារ​ចូល​អាចធ្វើ ចរាចរណ៍​ចេញចូល ឬក៏​ប្រើប្រាស់​ទឹក​ក្នុង វត្ត​នេះ​បាន​ដោយ​សេរី​ដែរ ។​

​ព្រះតេជព្រះគុណ​កេតុ​សី​លោ អ៊ិត រដ្ឋា ព្រះគ្រូ​ចៅអធិការ​និង​ជានា​យក​កំរង​សាលា​ពុទ្ធិកបឋមសិក្សា វត្ត​ប្រាសាទ​ស្រះ​ឈ្នួ​រ​នេះ បាន​មាន​សង្ឃដីកា​ក្នុង​អង្គ​សម្របសម្រួល​មួយ​កាលពី​ថ្មី​នេះ​ថា តាម​ការណែនាំ​របស់ ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម សំណង់ និង សុរិយោដី​បានបញ្ជាក់​ថា គ្រប់​ទីវ​ត្ត​អារាម​ត្រូវធ្វើ​ប្លង់ដី​(​ចុះបញ្ជី​ដីធ្លី បញ្ចូល​ជា​សម្បត្តិ​គរុ​ភ៌​ណ្ឌ​វត្ត​)​ឬ ព័ទ្ធរបង​ជុំវិញ ដើម្បី​គ្រប់គ្រង​ថែរក្សា ទ្រព្យសម្បត្តិ គរុភណ្ឌ អោយមាន​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព​ខ្ពស់​ហើយ​ជា​ក៏​ផ្នែក​មួយ ក្នុងការ​ចូលរួមចំណែក​ដល់​ការ​ទ្រទ្រង់ ព្រះពុទ្ធសាសនា​ឲ្យ​បាន​គង់វង្ស រុងរឿង និង ជាការ​ចូលរួមចំណែក អភិវឌ្ឍ​ផ្នែក​ស្មារតី ជំនឿ​ដល់​ប្រជាជាតិ ប្រទេសជាតិ ។​ពោលគឺ​ឲ្យ​ស្របតាម​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​ពុទ្ធចក្រ​និង​អាណាចក្រ​។​ក៏​ដើម្បី​រម្ងាប់​អធិករណ៍​ដែល​កំពុងតែ​កើតមាន ។​

ចំណែក​ព្រះ​ឧ​ត្ត​ម​សីល​ញ្ញាណ ធុល​សុធា ព្រះ​មេគណ​ខេត្ត និង លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តបន្ទាយមានជ័យ​បាន​សុំ​បិណ្ឌ​បាត្រ​និង​សុំ​សម្របសម្រួល​រវាង​ភាគី​ទាំងពីរ ធ្វើ​យ៉ាង ត្រូវ​លះបង់ ទាំងអស់គ្នា​ដេ​ី​ម្បី ព្រះពុទ្ធសាសនា និង សង្គមជាតិ​ទាំងមូល ហើយ​ការខ្វែងគំនិត​ទាំងនេះ​។​
ពោ​គឺ​ទំនាស់​បែបនេះ ពុំបាន​អ្វី​មកវិញ​នោះទេ ។​ត្រូវ​រក​ដំណោះស្រាយ​ផ្លូវកណ្តាល ទើប​ប្រសើរ ដើម្បី​កុំ​ឲ្យ​រឿង​តូច​ក្លាយ​ជាធំ​។

​លោក បៀ​វ​ថា​ន បាន​បន្តថា គ្រប់គ្នា​គួរ​យក​គោលការណ៍​ឬ​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​សម្របសម្រួល​ដំណោះស្រាយ​នេះ ។​
​តាម​គោលការណ៍​និង​ច្បាប់​ទី​វត្ត​អារាម​នីមួយៗ ត្រូវ​ព្រះគ្រូ​ចៅអធិការ គឺជា​អ្នកគ្រប់គ្រង ។​បើ​មើល​សច្ចភាព​និង​តថភាព​នៃ​បរិវេណ​វត្ត ប្រាសាទ​ស្រះ​ឈ្នួ​រ​នេះ គឺមាន​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ទាំង​សួនច្បារ ផ្លូវថ្នល់ សួនច្បារ ស្រះ​ទឹក ជា​ដើម​។

​ជា​ស្មារតី​ខ្លឹមសារ​ក្នុងការ​សម្របសម្រួល​ដោះស្រាយ​បានសម្រេច​ថា ទី​១. ត្រូវធ្វើ​របង​ព័ទ្ធជុំវិញ​ទី​វត្ត​អារាម មាន​ខ្លោងទ្វា និង ទី​២. នៅ​ទុក​ប្រឡោះ​សម្រាប់​បងប្អូន ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​របង វត្ត​នេះ អាច​ចេញ ចូល​ប្រើប្រាស​ទឹ​កី​ស្រះ​វត្ត​បាន​ដោយ​សេរី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular