Home ព័ត៌មានជាតិ សង្គម សមាជិក ស.អ.ក ...

សមាជិក ស.អ.ក ខ​ណ្ឌ​ដូនពេញ ​៣​គ្រួសារ​ទទួលបាន​ថវិកា​មរណៈ​សង្គ្រោះ

 

ដោយៈរ៉ាម៉នម៉ន​/​ភ្នំពេញៈកាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា (​ស​.​អ​.​ក​) ខណ្ឌដូនពេញ បាន​អញ្ជើញ​សំណេះសំណាល និង​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​ថវិកា​មរណៈ​សង្គ្រោះ ជូន​គ្រួសារ​សមាជិក ស​.​អ​.​ក ចំនួន​០៣​គ្រួសារ​។​

​គ្រួសារ​ទាំង​៣​ខាងលើ​មាន​៖ ១-​ឈ្មោះ រស់ ថន ភេទ​ប្រុស ជា​ជនពិការ ស្នាក់​នៅផ្ទះ ១២​អឺ​១ ផ្លូវ​១៥៤ ភូមិ​៥ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ទទួលបាន​ថវិកា​ចំនួន ៤០០០.០០០​រៀល (​បួន លាន រៀល​គត់ ) ។ ២-​ឈ្មោះ ទេព ផល្លី ភេទ​ស្រី គ្រួសារ​ពលី ស្នាក់នៅ​ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ទទួលបាន​ថវិកា​ចំនួន ៤០០០.០០០​រៀល (​បួន លាន រៀល​គត់ ) ។ និង​៣-​ឈ្មោះ ជា សោ​ភ័​ណ្ឌ ជា​ជនពិការ ស្នាក់​នៅផ្ទះ​១៤​អឺ​១ ផ្លូវ​៤៧ ភូមិ​១៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ទទួលបាន​ថវិកា​ចំនួន ៤០០០.០០០​រៀល (​បួន លាន រៀល​គត់ ) ។​

​ពិធី​ប្រគល់​ថវិការ​នេះ ធ្វើ​នៅ​សាលាខណ្ឌ​ដូនពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​៖ ១.​លោកស្រី នូ ថាវ​រី អភិបាលរងខណ្ឌ តំណាង​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ជា​ប្រធានកិត្តិយស ស​.​អ​.​ក ខណ្ឌដូនពេញ​។ ២. លោក អ៊ុយ ពៅ ប្រធានការិយាល័យ បេឡា​ជាតិ​អតីតយុទ្ធជន (​ប​.​ជ​.​អ​)​។ ៣. លោក​វរសេនីយ៍ទោ អេង រតនា អធិការរង​ខណ្ឌ តំណាង​លោក ទៀង ច័ន្ទ​សារ អធិការ​ខណ្ឌ ជា​ប្រធាន ស​.​អ​.​ក ខណ្ឌដូនពេញ​។ ៤.​លោក វរសេនីយ៍ត្រី ឃឿន សិរី​រត​នះ ប្រធាន​យោធា​ប្រចាំ​ខណ្ឌ ជា​អនុប្រធាន ស​.​អ​.​ក ខណ្ឌដូនពេញ​។ ៥. លោកស្រី ខៀវ សា​វី ប្រធានការិយាល័យ ស​.​អ​.​យ ខណ្ឌ ជា​អនុប្រធាន ស​.​អ​.​ក ខណ្ឌដូនពេញ​។ ៦.​លោក គ​ង្គ នី ប្រធានការិយាល័យ សង្គមកិច្ច និង​សុខុមាលភាព​សង្គម ។ ៧.​លោក វរសេនីយ៍ត្រី កាន់ វ​ណ្ណះ នាយប៉ុស្តិ៍​ស្រះចក ជា​ប្រធាន ស​.​អ​.​ក សង្កាត់​ស្រះចក​។ ៨. លោក អនុសេនីយ៍ឯក ធន់ កៅ​នី នាយប៉ុស្តិ៍​ជ័យជំនះ ជា​ប្រធាន ស​.​អ​.​ក សង្កាត់​ជ័យជំនះ​។ ៩. លោក អនុសេនីយ៍ឯក ចាន់ សា​ខន នាយរង​ប៉ុស្តិ៍​វត្តភ្នំ តំណាង​លោក អ៊ុន សំអាត នាយប៉ុស្តិ៍​វត្តភ្នំ ជា​ប្រធាន ស​.​អ​.​ក សង្កាត់​វត្តភ្នំ​។​

​នៅក្នុង​ពិធី​សំណេះសំណាល​នេះ​ផងដែរ តំណាង​ក្រុមការងារ​គណៈកម្មាធិកា​រ​សមាគម អតីតយុទ្ធជន​កម្ពុជា បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការចូលរួម​រំលែក​ជាមួយ​ក្រុមគ្រួសារ​សព​ស​មា​ជិ​ក​អតីតយុទ្ធជន ពី​សំណាក់​លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​រាជធានី​ភ្នំពេញ ជាមួយ​ក្រុមគ្រួសារ​សព​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular