ដោយៈប.ខុន / ភ្នំពេញៈ ទឹករលកកើតចេញ ពីសកម្មភាពបើកបរលឿនៗ នៃទូកស្មាច់មាន ចំនួនរាប់រយគ្រឿង ធ្វើសកម្មភាព គួបផ្សំនឹងរដូវខ្យល់ បោកបក់ខ្លាំង មកពីទិសខាងជើង ធ្វើឱ្យជើងទំនប់អាងទឹកកំពីងពួយ នៅផ្នែកខាងត្បូង នៃអាងរលេះបាក់ ជា បន្តបន្ទាប់ អស់ជាច្រើនពាន់ម៉ែត្រ។ នេះបើតាមលោក ឡុង ផលគុណ បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។
ប្រធានមន្ទីរ ដែលរវល់ជាមួយនឹងបញ្ហាខ្វះទឹក បង្កបង្កើនផល កាលពីដើមរដូវ និងការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ដែលខូចខាត យ៉ាងធ្ងន់ធ្ងរ ដោយ សារជំនន់ទឹកភ្លៀង ចុងរដូវ បាននិយាយឱ្យដឹងទៀតថាៈ រាល់ឆ្នាំ នៅខែនេះ ទឹកអាងកំពីង ពួយ នៅសល់តែប្រមាណជា ១១០ លានម៉ែត្រគូបទេ ធ្វើឱ្យផ្ទៃដីក្នុងអាង នៅប៉ែកខាងត្បូងគោក ប្រជាពលរដ្ឋ នាំគ្នាភ្ជួរ រាស់ សាបព្រោះ ដល់ជើងទំនប់ដាច់ស្មៅ ព្រៃត្រែង អស់រាល់ឆ្នាំ គ្មានសល់ និងក៏មិនមានទឹករលក វ៉ៃបាក់ជើងទំនប់ដែរ។
នៅពេលនេះវិញ លោក ឡុង ផលគុណ បានបញ្ជាក់ថាៈ ដោយសារមានភ្លៀងច្រើន នៅចុងរដូវវស្សា និងពេលនេះ ទឹកនៅតែបន្តហូរចូល ធ្វើឱ្យអាងកំពីងពួយ មានទឹក ដល់ ១៧០ លានម៉ែត្រគូប មើលទៅដូចកូនសមុទ្រ។ លំហផ្ទៃអាងធំធេង មានខ្យល់ បក់មក ពីទិសខាងជើងខ្លាំង រួមជាមួយនឹងសកម្មភាព បើកបរលឿនៗរបស់ទូកនេសាទ (ទូកស្មាច់) បង្កើតបានជារលកទឹកខ្ពស់ៗ បោកបក់ទៅលើដី ជើងទំនប់ របេះ ដាច់បាក់ ជាបន្តបន្ទាប់។
លោក ឡុង ផលគុណ បាននិយាយឱ្យដឹងទៀតថាៈ សកម្មភាពបើកបរលឿនៗ ត្រូវបានទប់ស្កាត់ នៅពេលថ្ងៃ តែនៅពេលយប់ ធ្វើមិនបាន។ យើង (ផលគុណ) បានសំណូមពរ ដល់ប្រជាពលរដ្ឋ កុំឱ្យបើកបរ ទូកលឿន នៅពេលមកកៀកនឹងជើង ទំនប់ ដែលគ្មានព្រៃដុះបាំង ដើម្បីកុំឱ្យបាក់ដី ជើងទំនប់។ ជើងទំនប់ ដែលបានបាក់ដល់ ពាក់កណ្តាលទំនប់ កន្លងទៅ មានប្រវែង រហូតដល់ ២.២០០ ម៉ែត្រ បានចាក់ដីបំពេញវិញរួចហើយ ឥឡូវ បន្តបាក់កន្លែងថ្មី ប្រវែង ១៧០ ម៉ែត្រទៀត កំពុងរៀបចំ ចាក់បំពេញវិញ។ ជើងទំនប់ដែលរងការបាក់ដាច់ដោយសារទឹករលកមានប្រវែង ៧.៣០០ម៉ែត្រ។
ខ្យល់ពីទិសខាងជើង រួមជាមួយនឹងសកម្មភាព បើកបរលឿន របស់ទូកស្មាច់ រាប់រយគ្រឿង បង្កើតបានជាទឹករលក បោកបក់លើជើងទំនប់ អាងកំពីងពួយផ្នែក ខាងត្បូង មានកម្ពស់ពី ០,២០ ទៅ ០,៧០ ម៉ែត្រ ៕/V
ខ្យល់ខ្លាំង និងសកម្មភាពទូកលឿនៗ ធ្វើឱ្យដាច់ជើងទំនប់ អាងកំពីងពួយ រាប់ពាន់ម៉ែត្រ
ខ្យល់ខ្លាំង និងសកម្មភាពទូកលឿនៗ ធ្វើឱ្យដាច់ជើងទំនប់ អាងកំពីងពួយ រាប់ពាន់ម៉ែត្រ
ខ្យល់ខ្លាំង និងសកម្មភាពទូកលឿនៗ ធ្វើឱ្យដាច់ជើងទំនប់ អាងកំពីងពួយ រាប់ពាន់ម៉ែត្រ
ខ្យល់ខ្លាំង និងសកម្មភាពទូកលឿនៗ ធ្វើឱ្យដាច់ជើងទំនប់ អាងកំពីងពួយ រាប់ពាន់ម៉ែត្រ
ខ្យល់ខ្លាំង និងសកម្មភាពទូកលឿនៗ ធ្វើឱ្យដាច់ជើងទំនប់ អាងកំពីងពួយ រាប់ពាន់ម៉ែត្រ