ដោយៈ គ្រញូង/ប៉ៃលិនៈ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តប៉ៃលិន បានបញ្ជូនជនសង្ស័យ ប្រុសស្រី បួននាក់ ទៅតុលាការ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីលោកស្នងការខេត្តនេះ បានដឹកនាំបញ្ជាកម្លាំងផ្ទាល់ ចុះបង្ក្រាប និងចាប់បាន កាលថ្ងៃទី៣ ខែធ្នូ នៅក្បែរស្ពានថ្ម (ស្ពានតារស់) ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាល ខេត្តប៉ៃលិន បានឲ្យដឹងថាៈ ជនសង្ស័យទាំង បួននាក់នោះ មានស្រី១នាក់។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) សរុបចំនួន ១៩ កញ្ចប់តូច កាំបិតវែងចំនួន ៤ដើម ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ដែកកេះ៩ដើម ម្សៅរំសេវផ្ទុះ ចំនួន១ដប ថង់ប្លាស្ទិក សម្រាប់វេចខ្ចប់ ចំនួន ១ដុំ ទូរស័ព្ទដៃចំនួន ២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងបួននាក់ រួមនឹងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាង សុំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕PC