ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ គម្លាតការបោះឆ្នោតរបស់បេក្ខជនបក្សប្រជាធិបតេយ្យលោក ចូ បៃដិន លើលោកប្រធានាធិបតីដូ ណាល់ត្រាំបានកើនឡើងដល់ទៅជាង ៧លានសំឡេងកាលពីថ្ងៃព្រហស្បតិ៍ទី៣ធ្នូ ទោះបីជាលោកត្រាំនិងអ្នកគាំទ្រនៅតែបន្តអះអាងអំពីការក្លែងបន្លំសន្លឹកឆ្នោតក្តី។
មួយខែបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ការរាប់សន្លឹកឆ្នោតថ្មីៗសរុបឡើងវិញពីរដ្ឋញូវយ៉កបានធ្វើឱ្យសន្លឹកឆ្នោតឈ្នះរបស់លោកបៃដិនមានចំនួន ៨១.២៦៤.៦៧៣ សំឡេងធៀបទៅនឹង៧៤.២១០.៨៣៨ សំឡេងរបស់លោកត្រាំ ជាមួយសន្លឹកឆ្នោតសរុប ១៥៨,៤ លានសន្លឹកត្រូវបានរាប់រហូតមកទល់ពេលនេះ។ នេះយោងទៅតាមទិន្នន័យដែលបានចងក្រងដោយរបាយការណ៍មួយ។
ការណ៍នេះបានធ្វើឱ្យលោកបៃដិនទទួលបាន ៤,៤ ពិន្ទុលើលោកប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ។
លោកបៃដិនទទួលបានអង្គបោះឆ្នោតចំនួន ៣០៦ លើសពីចំនួន ២៧០ ដែលត្រូវការចាំបាច់ដើម្បីឈ្នះតំណែងប្រធានាធិបតី។
លោកត្រាំនៅតែបន្តទទូចថាពួកប្រជាធិបតេយ្យបានបង្កើតការក្លែងបន្លំយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតហើយថាគាត់គឺជាអ្នកឈ្នះពិតប្រាកដ តែមិនផ្តល់ភស្តុតាងច្បាស់លាស់។
បណ្តឹងរដ្ឋបាលនិងតុលាការដែលរៀបចំឡើងដោយយុទ្ធនាការរបស់គាត់បានបរាជ័យម្តងហើយម្តងទៀត ហើយលោកបៃដិន ដែលសឹងតែត្រូវគេទទួលស្គាល់ជាប្រធានាធិបតីជាប់ឆ្នោតជាសកលនឹងត្រូវបញ្ជាក់ជាអ្នកឈ្នះការបោះដោយអង្គបោះឆ្នោតនៅថ្ងៃទី ១៤ ខែធ្នូ។
លោកបៃដិននឹងត្រូវឡើងកាន់តំណែងប្រធានាធិបតីនិងកាន់កាប់សេតវិមាននៅថ្ងៃទី ២០ ខែមករា៕
លោកបៃដិនសំឡេងឆ្នោតខ្ពស់ជាងលោកត្រាំ ជាង ៧ លានសន្លឹក