Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាបទូកនេ...

បង្ក្រាបទូកនេសាទជនជាតិវៀតណាមពីរគ្រឿង ពិន័យប្រាក់5លានរៀល

ដោយ:សុខុម/ស្ទឹងត្រែង:មន្ត្រីរដ្ឋបាលជលផលស្ទឹងត្រែងសហការជាមួយនគរបាលស្រុកថាឡាបរិវ៉ាត់និងសហគមន៍បានចុះបង្ក្រាបទូកនេសាទជនជាតិវៀតណាមចំនួន 2គ្រឿង ដកហូតបានត្រីត្រសក់មួយក្បាលមានទម្ងន់12គីឡូក្រាម កាលពីថ្ងៃទី3 ខែធ្នូ ឆ្នាំ2020។

លោកទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី4 ធ្នូនេះថា សមត្ថកិច្ចជលផលស្ទឹងត្រែង ដោយមានការសហការពីអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ និងសហគមន៍ភូមិវាលខ្សាច់ បានចុះបង្ក្រាបទូកនេសាទរបស់ក្រុមនេសាទវៀតណាមចំនួន02គ្រឿង ដែលប្រើមងបណ្តែតក្រឡាធំ និងវែងនៅចំណុចជិតស្ពានមេគង្គ ក្នុងសង្កាត់ព្រះបាទ ដូចខាងក្រោម៖ ១. ទូកឌុកឈើ ចំនួន ០២ គ្រឿង ២. ម៉ាស៊ីនម៉ាកហុងដា ១៣ សេស ០១ គ្រឿង និងម៉ាហីនូតា ១៨ សេស ០១ គ្រឿង ៣. មងនីឡុងបណ្តែត ០២ ត្បូង ប្រវែង 1000 ម៉ែត្រ ជំរៅ ០៧ ម៉ែត្រ ក្រឡា 20 សម និងក្រឡា 25 សម ៤. ត្រីត្រសក់ ០១ក្បាល ទំងន់ ១២ គីឡូក្រាម។

បន្ទាប់ពីបានពិនិត្យជាក់ស្តែង សមត្ថកិច្ចបានសម្រេចដកហូតទុកនូវមងក្រឡាធំទាំងពីរ និងផាកពិន័យចំនួន 5លានរៀល។ ចំណែកឯទូកទាំងពីរគ្រឿង បានប្រគល់ឲ្យម្ចាស់វិញ។ ករណីបើមានលើកទី២មន្រ្តីជំនាញនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular