Home ព័ត៌មានអន្តរជាតិ អតីត​ប្រធានាធ...

អតីត​ប្រធានាធិបតី​អាម៉េរិក​៣​រូប​នឹង​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ជា​សាធារណៈ​ដើម្បី​ជំរុញ​ជំនឿ​ទុកចិត្ត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ អតីត​ប្រធានាធិបតី​បី​រូប​និយាយថា​ពួកគេ​សុខចិត្ត​ទទួលយក​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​ជា​សាធារណៈ នៅពេលដែល​មាន​វ៉ាក់សាំង​ដើម្បី​លើកទឹកចិត្ត​ជន​​ជាតិ​អាម៉េរិក​ទាំងអស់​ឱ្យទទួល​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង ២៧៥.០០០ នាក់​នៅ​ទូទាំង​ប្រទេស​។​

​អតីត​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​បាន​និយាយ​នៅក្នុង​វគ្គ​មួយ​នៃ​កម្មវិធី The Joe Madison Show របស់​វិទ្យុ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ធ្នូ​ថា “​ខ្ញុំ​សន្យា​នឹង​អ្នក​ថា​នៅពេល​ដែល​វ៉ាក់សាំង​ត្រូវ​​បាន​បង្កើតឡើង​សម្រាប់​មនុស្ស​ដែល​មាន​ហានិភ័យ​តិចតួច ខ្ញុំ​នឹង​ទទួលយក​វា​ភ្លាម​”​។​

​លោក​អូ​បា​ម៉ា​បាន​បន្ថែមថា “​ខ្ញុំ​អាច​ទទួល​វ៉ាក់សាំង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ឬ​ឱ្យ​គេ​ថត​ជា​វីដេអូ ដើម្បី​ឱ្យ​ប្រជាជន​ដឹង​ថា​ខ្ញុំ​ជឿជាក់​លើ​វិទ្យាសាស្ត្រ​”​។​

​វ៉ាក់សាំង​ប្រហែល​មិន​ទាន់​រក​បាន​ទេ​មួយ​រយៈ​នេះ​។ រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាម៉េរិក (FDA) នឹង​ពិចារណា​លើ​ការ​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង​ចំនួន​ពីរ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer និង Moderna នៅ​ចុងខែ​នេះ​ប៉ុន្តែ​គម្រោង​ប៉ាន់ស្មាន​នាពេល​បច្ចុប្បន្ន​នេះ​គឺថា​នឹង​មិន​មាន​វ៉ាក់សាំង​លើសពី ២០ លាន​ដូ​ស​ទេ​នៅ​ចុងឆ្នាំ​នេះ​សម្រាប់​ក្រុមហ៊ុន​នី​មួយៗ​។ វ៉ាក់សាំង​នីមួយៗ​ក៏​ត្រូវមាន​២​ដូ​សដែរ​នេះមាន​​ន័យ​ថា ការចាក់​វ៉ាក់សាំង​នឹង​ត្រូវបាន​បែងចែក​ជា​ដំណាក់ៗ​នៅ​ជំហាន​ដំបូង​។​

​យោង​តាម​គណៈកម្មាធិកា​រ​ប្រឹក្សា​ដែល​មាន​ឥទ្ធិពល​លើ​ការអនុវត្ត​ការចាក់​ថ្នាំ​បង្ការ​បានឱ្យដឹងថា បុគ្គលិក​ថែទាំ​សុខភាព​និង​អ្នករស់នៅ​មណ្ឌល​ថែទាំ​គួរតែ​ស្ថិត​នៅ​ជួរ​មុខ​គេ​សម្រាប់​ការទទួល​វ៉ាក់សាំង​។ អ្នក​ទាំងនោះ​មាន​ចំនួន​ប្រហែល ២៤ លាន​នាក់​ក្នុងចំណោម​ប្រជាជន​អាម៉េរិក​សរុប​ប្រមាណ ៣៣០ លាន​នាក់​។​

​ទោះយ៉ាងណា អតីត​ប្រធានាធិបតីប៊ីល គ្លី​ន​តុ​ន និង លោក​ច​ច ដា​ប់ប​ល​យូ ប៊ូ​ស ក៏​ប្តេជ្ញា​ចាក់​វ៉ាក់សាំង​ជា​សាធារណៈ​ផងដែរ នៅពេលណា​ដែល​វ៉ាក់សាំង​អាច​រកបាន​ដើម្បី​ជំរុញ​ពលរដ្ឋ​អាម៉េរិក​​ទាំងអស់​ធ្វើ​តាម​ពួកគាត់​ដែរ​៕

លោកគ្លី​ន​តុ​ន លោក​អូ​បា​ម៉ា និង​លោក​ប៊ូ​ស នឹង​ចាក់​វ៉ាក់សាំង​ផ្សាយ​តាម​ទូរទស្សន៍​ដើម្បី​ជំរុញ​ប្រជាជន​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular