ដោយៈ រ៉ាម៉ន/ភ្នំពេញៈ ដើម្បីរួមគ្នាបញ្ចប់ឱ្យបាន នូវព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំមន្ត្រី នៃរដ្ឋបាលខណ្ឌប្ញស្សីកែវ លោក លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់គីឡូម៉ែត លេខ៦ និងមេភូមិ ចុះប្រតិបត្តិការ ចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋ ក្រីក្រ រស់នៅក្នុងសហគមន៍ ទួលឆេកូ ក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលខ៦ ខណ្ឌប្ញស្សីកែវ ។
ក្នុងឱកាសនោះ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ក្នុងខណ្ឌប្ញស្សកែវទាំងអស់ ឱ្យចូលរួមជាមួយអាជ្ញាធរខណ្ឌ ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍៕PC