Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចុះ​ពិនិត្យ​អាកាសយានដ្ឋាន​នៅ​ខេត្តបាត់ដំបង​

ដោយ​: ជា សីហៈ /​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កាល ពី​ព្រឹក​ថ្ងៃទី ៤ ខែធ្នូ​ឆ្នាំ ២០២០ នេះ​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​អាកាសយានដ្ឋាន​ខេត្ត បាត់ដំបង​ដែល​បាន​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹងថា​ក្រុមការងារ​ជំនាញ​នេះ​ដឹកនាំ​ដោយ​លោក តិក សាលី អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​សាងសង់ និង​ធ្វើ ប័ណ្ណកម្មសិទ្ធិ​អាកាសយានដ្ឋាន​ក្នុងស្រុក ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ក្រុមការងារ​ក៏បាន​បាន​ចុះ​ពិនិត្យមើល ផ្លូវរ​ត់របស់​យន្តហោះ អគារ​អ្នកដំណើរ អគារ​រដ្ឋបាល និង ស្ថានភាព​ជុំវិញ​អាកាសយានដ្ឋាន​បាត់ដំបង​។​

​លើសពីនេះ លោក តិក សាលី ក៍បាន​យក​ថវិកា របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ បណ្ឌិត​រដ្ឋមន្ត្រី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ផ្តល់​ដល់ មន្ត្រី​ម្នាក់ៗ ១០ ម៉ឺន​រៀល ដល់​មន្ត្រី​ចំនួន​០៩ នាក់ ។​

​អាកាសយានដ្ឋាន​ក្រុង​បាត់ដំបង​គឺជា​អាកាសយានដ្ឋាន​នៅក្នុង​ស្រុក​មួយ​ដែល​បាន​កសាងឡើង​និង​ដំណើរការ​ជា​បន្តបន្ទាប់​ប៉ុន្តែ​ត្រូវបាន​ទុកចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ដោយសារ​មិនមាន​តម្រូវការ​ហោះហើរ​នៅក្នុង​ស្រុក​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​នៅក្នុង គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​អាកាសយានដ្ឋាន​នៅក្នុង​ស្រុក​មួយ​នេះ​ក៏​ស្ថិតនៅក្នុង​គម្រោង​ផែនការអភិវឌ្ឍន៍​ថ្មី​របស់​រាជរដ្ឋាភិបាល​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular