Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ម៉ូ...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ​មនុស្ស ប្រុស​ស្រី​ពីរ​នាក់ បាន​រងរបួស

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ មនុស្ស​ប្រុស​ស្រី​ពីរ​នាក់ បាន​រងរបួស ដោយសារ​ករណី គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​បត់​ឆ្វេង មិនបាន​មើល​ក្រោយ បណ្ដាល​ឲ្យ​ម៉ូតូ មួយគ្រឿង​ទៀត មកពី​ក្រោយ​ក្នុង​ល្បឿន​លឿន បុក​ពេញទំហឹង កាលពី​ម៉ោង​៤​និង​១៥​នាទី រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ លើផ្លូវ​ជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ១២៣​និង​១២៤ ស្ថិតក្នុងភូមិ​រូប​គោ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុងស្វាយរៀង ។

​សមត្ថកិច្ច​នគរបាល ក្រុង​ស្វាយរៀង បានឱ្យដឹងថាៈ ស្ត្រី​ដែល​បង្កហេតុ ឈ្មោះ យស់ សាវឿន អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​រូប​គោ សង្កាត់ ព្រៃ​ឆ្លាក់ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង បើក​ម៉ូតូ​ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HF-១៦០៩​។ ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ ប៉េង កុសល អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ រស់នៅ​ភូមិ​កំពង់ ចម្លង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បើក​ម៉ូតូ​ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១B-៨៥៣៧ ។​

​សាក្សី បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ស្ត្រី​ចំណាស់​ម្នាក់ បាន​បើក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា PCX ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១HF-១៦០៩ លើផ្លូវ​ជាតិ​លេខ​១ ក្នុងទិសដៅ​ពី​ខាងកើត ទៅខាង​លិច ខណៈនោះ ក៏បាន​បត់​ឆ្វេង​មិនបាន​មើល​ក្រោយ ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១B៨៥៣៧ បើក​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​យ៉ាង​ពេញទំហឹង បង្ក​ការភ្ញាក់ផ្អើល ដល់​អ្នកភូមិ និង​អ្នកធ្វើដំណើរ តាម​ដងផ្លូវ​តែម្ដង​។ ក្រោយមក អ្នករបួស​ទាំងសងខាង ត្រូវបាន​ដឹកយក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ហើយ​សមត្ថកិច្ច​ជំនាញ បាន​វាស់វែង​អូស​យក មធ្យោបាយ​ធ្វើដំណើរ​ទាំង ២ គ្រឿង ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ក្រុង​ស្វាយរៀង ដើម្បី​ដោះស្រាយ ពេល​ក្រោយ​តាមច្បាប់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular