Home ព័ត៌មានជាតិ សង្គម អភិបាលរង​រាជធ...

អភិបាលរង​រាជធានី ស្នើឱ្យ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩

ដោយៈ កញ្ញា​រស្មី/ភ្នំពេញៈ លោក នួន ផា​រ័ត្ន អភិបាលរង រាជធានី​ភ្នំពេញ បាន​ស្នើឱ្យ​រួមគ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​–១៩ ទាំងអស់គ្នា ដោយ​សូមកុំ​ប្រហែស កុំ​ព្រហើន តែ​ក៏​កុំ​ភ័យខ្លាច រហូតដល់​បាត់​ម្ចាស់ការ និង​បាត់​ផលិតភាព ការងារ​ឲ្យ​សោះ ។​

​ការស្នើ​បែបនេះ​របស់លោក នួន ផា​រ័ត្ន បានធ្វើ​ឡើង កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ខណៈពេល​លោក បាន​ចុះ​ប្រតិបត្តិការ​ការងារ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ជាមួយ​រដ្ឋបាល ខណ្ឌ​ច្បារអំពៅ តាម​ការប្រគល់​ភារកិច្ច របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។ ក្រៅពី​ការងារ​ខាងលើ លោក នួន ផា​រ័ត្ន ក៏បាន​ឆ្លៀតឱកាស ចូលរួម កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ ដៃគូ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ ដោយ​លោក​បញ្ជាក់ថា ការងារ​ទាំងអស់ សុទ្ធតែ​សំខាន់​ដូចគ្នា ។ លោក​សូម​រួមគ្នា​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ទាំងអស់គ្នា និង​សូមកុំ​ប្រហែស កុំ​ព្រហើន តែ​ក៏​កុំ​ភ័យខ្លាច រហូតដល់​បាត់​ម្ចាស់ការ និង​បាត់​ផលិតភាព ការងារ​ឲ្យ​សោះ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular