ដោយៈ សរិទ្ធ/កំពង់ឆ្នាំងៈ ពលរដ្ឋបានប្រទះឃើញ បុរសម្នាក់ ស្លាប់ដោយយកក្រមាចង.ក នៅធ្នឹមផ្ទះ កាលពីម៉ោងជាង ៦ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិជីពូក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ ឈ្មោះ ពុត ធី អាយុ ៤៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ ។
ប្រភពនៅកន្លែងកើតហេតុ បានបញ្ជាក់ថា គេមិនដឹងថា បុរសរូបនេះ ធ្វើអត្តឃាតសម្លាប់ ខ្លួនឯង តាំងពីពេលណានោះទេ។ ប៉ុន្តែនៅព្រឹកនេះ គេមិនឃើញ បុរសរូបនេះ ចេញមកក្រៅ ដូចសព្វដង ទោះជាហៅ ក៏មិនឮឆ្លើយតបអ្វីទេ។ រហូតដល់ម៉ោងជាង ៦ ព្រឹក អ្នកជិតខាង បានដើរទៅរកមើល ក៍ប្រទះឃើញ សពបុរសនេះ បានចង.ក ទៅនឹងធ្នឹមផ្ទះ តែម្តង ។ ពលរដ្ឋឃើញដូចនេះ បានរាយការណ៍ ទៅសមត្ថកិច្ចតែម្តង ។
ក្រោយពីពិនិត្យសាកសពហើយ សមត្ថកិច្ចបានសន្និដ្ឋានថា បុរសរូបនេះ ពិតជាបាន ធ្វើអត្តឃាត សម្លាប់ខ្លួនឯង ដោយចង.ក ពិតប្រាកដមែន និងបានប្រគល់ឲ្យ ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ តាមប្រពៃណីតែម្តង ។
ប្រជាពលរដ្ឋ នៅមូលដ្ឋាននេះ បានអះអាងថា បុរសរូបនេះ មានជំងឺប្រចាំកាយជាយូរណាស់ មកហើយ រាល់ពេលល្ងាច តែងតែអង្គុយគិត រវើរវាយ មានជំងឺផ្លូវចិត្ត ទើបបានជាជំរុញឲ្យធ្វើ អត្តឃាតខ្លួនឯងបែបនេះ៕PC