Home ព័ត៌មានជាតិ សុខាភិបាល ក្នុងចំណោម​អ្...

ក្នុងចំណោម​អ្នកមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​២៣នាក់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ​មាន​១៣​នាក់​រស់នៅច្បារអំពៅ


​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: គិតពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ក្នុងនោះ​មាន​អ្នក​ដែល​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ចំនួន​១៣​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

​ពួកគេ​ទាំងនោះ​រួមមាន ៖១៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ​ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ ឈ្មោះ ឌី​ម កុំព្យូទ័រ ផ្លូវ​ព្រះសីហនុ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​មាន​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​៣៖ កុមារា​ជនជាតិខ្មែរ​អា​យុ ០៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់នៅ​បូរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដែល​ត្រូវជា​ក្មួយប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រកឃើញ​វីរុស​កូ​វីដ​-១៩ នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ ២០២០​។​៤៖ បុរស​ជនជាតិខ្មែរ​អា​យុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​ចិន (​កាណាឌីយ៉ា ផ្លូវ​មុនី​វង្ស​) ដែល​បាន​ប៉ះពាល់​ជាមួយ​ស្ត្រី​អាយុ​៣៦​ឆ្នាំ ដែល​រកឃើញ​វីរុស​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុរស​រូប​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ វៀត ។​៥៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២១​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ (​ត្រូវជា​ប្អូនស្រី​បង្កើត​ស្ត្រី​ខាងលើ​) ជា​បុគ្គលិក​ធនាគារ​កា​ឆេ​យូ​ណាយ​ធី​ត ។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​ស្ត្រី​នេះ ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។​៦៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ២៥​ឆ្នាំ ។ ៧៖​ទារក (​ជនជាតិខ្មែរ​) អាយុ​៧​ខែ មាន​អាសយដ្ឋាន​នៅ​ស្នាក់ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។ លទ្ធផល​ធ្វើការ​វិភាគ​វត្ថុ​សំណាក​របស់​បុគ្គល​ទាំងពីរ​ខាងលើ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​រាជធានី​ភ្នំពេញ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវ បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​៨៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៤៥​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ម្តាយមីង​របស់​អ្នក​ជំ​អឺ​កូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ ខែវិច្ឆិកា​។​៩៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៣០​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ គ្រួសារ​អ្នកបើកបរ​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹ​ត្ត​ការណ៍ សហគមន៍ ២៨ វិច្ឆិកា​។​១០៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ (​មិនបាន​រាយការណ៍​) រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​១១៖ ស្ត្រីជន​ជាតិខ្មែរ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ម្តាយមីង​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។​១២៖ កុមារា ជនជាតិខ្មែរ អាយុ​៧​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ជា​ក្មួយប្រុស​របស់​អ្នកជំងឺ​កូ​វីដ​១៩ ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២៨​វិច្ឆិកា​។​១៣៖ បុរស​ជនជាតិខ្មែរ​អា​យុ ៣៤​ឆ្នាំ រស់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រ ដែលជា​អ្នក​ប៉ះពាល់​អ្នកជំងឺ​កកូ​វីដ​១៩​ថ្មី ដែល​រកឃើញ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក​ដែល​នៅសល់​ពីថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២០ ចំនួន​៩៦​នាក់ បូក បន្ថែមចំនួន​វត្ថុ​សំណាក​ទទួលបាន​បន្ថែម នៅ​ថ្ងៃ​ដដែល​ពី​ខេត្ត និង​រាជធានី​ភ្នំពេញ សរុប​មាន​ចំនួន ១,០២៧ នាក់ ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី ចំនួន​០៤​នាក់ (​ដែលជា​អ្នកជំងឺ​ខាងលើនេះ​)​។ ដោយឡែក​មាននៅ​សល់​វត្ថុ​សំណាក​ចំនួន ៧៩​សំណាក​ផ្សេងទៀត ដែល​ត្រូវ វិភាគ​បន្ត​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧​និង​០០​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​៣៣៥​នាក់ (​ស្ត្រី ៧៦​នាក់ និង​បុរស ២៥៩​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ៣០៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣១​នាក់​។​

​ក្រសួងសុខាភិបាល សូម​អំពាវនាវ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​អនុវត្តន៍​តាម​សារ​សំឡេង​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​យប់​ថ្ងៃទី ២៩ និង​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ដែល​បាន​ថ្លែង​ចេញពី​ខេត្តសៀមរាប​នា​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន វីរុស​កូ​វីដ​-១៩ រកឃើញ​ក្នុងពេល​ថ្មីៗ​នេះ និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​សូមឱ្យ អ្នក​ទាំងអស់ ដែល​ពាក់ព័ន្ធ​ជាមួយនឹង «​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​» ដែល​បាន​រកឃើញ​វិជ្ជមាន វីរុស​កូ​វីដ​-១៩ ថ្មី មានដូចជា​អ្នក​ប៉ះពាល់​នៅ​ផ្សារ​អី​អន​១ សាលារៀន​មួយចំនួន និង​កន្លែង​ផ្សេងៗ ដែល​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជាដើម សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ដែល​បន្តធ្វើ​នៅថ្ងៃនេះ​ទៀត នៅតាម​ទីតាំង​៖ បរិវេណ​ផ្សារ​អី​អន​១ បរិវេណ​ក្រសួងមហាផ្ទៃ បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​សម្រាប់​សិស្សសាលា និង​លោកគ្រូ​អ្នកគ្រូ​ដែល​ពាក់ព័ន្ធ​) និង​នៅ​ពន្ធនាគារ ព្រៃ​ស (​សម្រាប់​អ្នកពាក់ព័ន្ធ​កន្លែង​នោះ​) ហើយ​ក្រសួង​អាចធ្វើ​នៅ​កន្លែង​ផ្សេងៗ​ទៀត​ទៅតាម​ការ ចាំបាច់​ផងដែរ ដែល​តេស្ត​នេះ​មាន​ធ្វើ​ទៅតាម​ថ្ងៃ​ដូចតទៅ​៖១ តេស្ត​លើក​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២៩ និង​បន្តធ្វើ​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០២ ,​តេស្ត​លើក​ទី​២ ធ្វើ​នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០,៣ តេស្ត​លើក​ទី ៣ ធ្វើ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular