ដោយ: ដេប៉ូ / ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកការហាត់ប្រាណ លេងកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឲ្យក្រសួងសុខាភិបាល ប្រើប្រាស់ទីតាំងនេះ សម្រាប់ប្រមូលសំណាកធ្វើតេស្តកូវីដ-១៩។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី៤ខែធ្នូឆ្នាំ២០២០នេះ ក្រសួងអប់រំបានឱ្យដឹងថា ការផ្អាកមិនឱ្យចេញចូលទីស្តាតកន្លែងនេះ គឺសម្រាប់ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ហេតុនេះក្រសួងអប់រំសម្រេចផ្អាកការហាត់ ការលេងកីលា ការហាត់ហ្វឹកហ្វឺនកីឡាបគ្រប់ប្រភេទនិងការចេញ-ចូលក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ខែធ្នូឆ្នាំ២០២០។ចំពោះបុគ្គលិកអប់រំ ដែលមានទីតាំងបម្រើការងារ ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ៕