Home ព័ត៌មានជាតិ សន្តិសុខ មុខសញ្ញា កាច់...

មុខសញ្ញា កាច់​កញ្ចក់​ឡាន​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប​

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ មុខសញ្ញា​លួច​កាច់​កញ្ចក់​ឡាន​ទំនើបៗ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ប​ង្ក្រា​ប បាន ហើយ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នេះ ។​

​សមត្ថកិច្ច បង្ហើប​ប្រាប់ថា កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិ​ធ្ងន់ (​ក​៥) នៃ​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​មុខសញ្ញា​កាច់​កញ្ចក់​រថយន្ត​សេរី​ទំនើប​យ៉ាងសកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ ។

​ក្នុងការ​ឃាត់ខ្លួន​មុខសញ្ញា​រូបនេះ សមត្ថកិច្ច​ក៏​រកឃើញ​កញ្ចក់​ឡាន Ford Raptor ស៊េរី​ឆ្នាំ​២០២១ ម៉ូតូ​ស៊ី​រូស​មួយគ្រឿង និង គ្រឿងញៀន​មួយកញ្ចប់ ផងដែរ ។​

​សមត្ថកិច្ច បន្តថា មុខសញ្ញា​រូបនេះ បានធ្វើ​សកម្មភាព ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ ទើប​កម្លាំង​ជំនាញ​តាម​យូរ​មកហើយ​ដែរ ឈានដល់​ការឃាត់ខ្លួន បានតែ​ម្តង ។

​ពេលនេះ កម្លាំង​នាយកដ្ឋាន​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានប្រគល់​មុខសញ្ញា​អោយ​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​បឹងកក់​ទី​១ ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular