Home ព័ត៌មានជាតិ សន្តិសុខ សាំ​យ៉ុង​បើក​...

សាំ​យ៉ុង​បើក​លឿន​បុក​ម៉ូតូ​ជនជាតិ​ចិន​ដួល​របួសធ្ងន់​

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ជនជាតិ​ចិន​ជិះ​ម្នាក់ឯង​បត់​ឆ្លងផ្លូវ​ដួល​របួសធ្ងន់​ជើង​ម្ខាង កាលពី​នៅ​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ចំណុច​តាម​បណ្តោយ​ផ្លូវ​អូ​ស៊ី​អាយ​ស៊ី ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​រថយន្ត ម៉ាក​សាំ​យ៉ុង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT -6912 បើក​ដោយ​បុរស​ម្នាក់​។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1CO-9727 ។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះមក​វាស់វែង​យក​រថយន្ត​នឹង​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular