ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ឪពុកម្តាយបានដឹកទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី បន្ទាប់ពីក្មេង៣នាក់បានហូបផ្លែល្ហុងខ្វង(អ្នកភូមិហៅល្ហុងផ្លែតេកតោក) បណ្តាលឲ្យពុល កាលពីថ្ងៃទី៣ខែ ធ្នូឆ្នាំ២០២០ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថ្ងៃទី៤ខែធ្នូថា៖ កុមារាងគ្រោះទាំង ៣នាក់មាន ១-ឈ្មោះទី ភត្រា អាយុ ៥ឆ្នាំ ។ ២- ឈ្មោះ សំអាង រ៉ាយុន អាយុ៥ឆ្នាំ៣ឈ្មោះ សំអាង រ៉ាយុគ អាយុ៣ឆ្នាំ។ ទាំង៣នាក់រស់នៅជាមួយឪពុកម្តាយ អាព្យាបាលនៅភូមិ ឃុំដូចខាងលើ។
ឪពុកម្តាយ អាណាព្យបាលរបស់ក្មេងទាំង៣នាក់បានប្រាប់សមត្ថកិច្ចថា ៖ ពួកគាត់ បានទៅស៊ីធ្វើកម្មករស៊ីឈ្នួលដកដំឡូងមីឲ្យគេ ដោយទុកក្មេងៗ នៅនឹងផ្ទះ។ ដោយនិស្សិតក្មេងមិនទាន់ដឹងអី ពួកវាបាននាំគ្នាបេះផ្លែល្ហុងខ្វងដែលដុះតាមរបងយកមកដុតហូប ក៏បង្កអោយពុលក្អួតចង្អោរ ប្រកាច់ប្រកិន ហើយបានអ្នកជិតចខាងប្រាប់និងជួយពួកគាត់ក្នុងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក តែអាការៈពួកវានៅតែធ្ងន់ធ្ងរ ក៏បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី។ លុះដល់រសៀលថ្ងៃទី៤ខែធ្នូ ប្រភពពីមន្ទីរពេទ្យថា ក្មេងៗទទួលការចាក់សេរ៉ូមបន្សាប បានធូរស្បើយច្លះហើយ៕