ប្រែសម្រួល : កញ្ញាដាលីស ៖ អង្អែលខ្នងពស់ថ្លាន់យក្សមីយ៉ាន់ម៉ាថ្នមៗព្រះតេជគុណវីឡាថាកំពុងព្យាយាមដើរតួជាផ្នែកមួយក្នុងការជួយសង្គ្រោះសត្វពស់ជាច្រើនប្រភេទដែលអាចត្រូវគេសម្លាប់ឬយកទៅលក់នៅទីផ្សារងងឹត។
ព្រះសង្ឃព្រះជន្ម ៦៩ វស្សាអង្គនេះបានបង្កើតទីជម្រកសម្រាប់ពស់ មានចាប់ពីពស់ថ្លាន់រហូតដល់ពស់វែកនៅឯវត្តសេកថាធូខាថេតអ៊ូក្នុងក្រុងពាណិជ្ជកម្មអ៊ូអរ យ៉ាំងហ្គោន។
ចាប់តាំងពីជម្រកសត្វពស់ត្រូវបានដាក់ឱ្យដំណើរការកាលពី ៥ ឆ្នាំមុន ប្រជាជននិងទីភ្នាក់ងាររដ្ឋាភិបាលរួមទាំងផ្នែកពន្លត់អគ្គិភ័យបាននាំយកពស់ដែលចាប់បាន ទៅប្រគេនព្រះសង្ឃ។
ព្រះតេជគុណវីឡាថា ដែលចាត់ទុកពស់ជាកូនចៅរបស់ព្រះអង្គ បានមានសង្ឃដីកាថា “ពីមុនគេចាប់ពស់បាន គេយកទៅលក់”។
ព្រះអង្គបន្តទៀតថា ការដែលមានទីសក្ការៈព្រះពុទ្ធសាសនាបែបនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានន័យថាប្រជាជនអាចទទួលបានបុណ្យកុសលតាមរយៈការប្រគេនពស់ដល់ព្រះសង្ឃជាជាងសម្លាប់ឬលក់ពួកវា។
យោងតាមក្រុមអ្នកអភិរក្សសត្វបានឱ្យដឹងថាប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានក្លាយជាមជ្ឈមណ្ឌលពិភពលោកក្នុងការធ្វើជំនួញសត្វព្រៃខុសច្បាប់ដោយសត្វពស់តែងត្រូវគេលួចរត់ពន្ធទៅប្រទេសជិតខាងដូចជាចិននិងថៃ៕
ព្រះតេជគុណវីឡាទទួលយកពស់គ្រប់ប្រភេទមកនៅវត្តរបស់ព្រះអង្គ