Home ព័ត៌មានអន្តរជាតិ ណា​មី​ប៊ី​សម្...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក ដាក់លក់​១៧០ ក្បាល ជំនួស​ឱ្យ​ការ​បរបាញ់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រទេស​ណា​មី​ប៊ី​បាន​ដាក់លក់​ដំរី ១៧០ ក្បាល​ជំនួស​ឱ្យ​ការ​បរបាញ់ ដោយសារ​តែ​សម្បូរ​ដំរី​ពេក និង​ជម្លោះ​រវាង​មនុស្ស​និង​សត្វ​។​

​ក្រសួង​បរិស្ថាន​ណា​មី​ប៊ី​និយាយថា ដំរី​ទាំងនោះ​ត្រូវបាន​ដាក់​លក់ ដោយសារ​តែ​គ្រោះ​រាំងស្ងួត​និង​ការកើនឡើង​ចំនួន​ដំរី​គួបផ្សំ​ជាមួយ​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​។​

​យោង​តាម​កាសែត​រដ្ឋ New Era ចំនួន​ដំរី​មាន​ការកើនឡើង​ច្រើន​សម្បើម​ណាស់ ហេតុដូច្នេះ​ទើប​បណ្តាលឱ្យ​មាន​ជម្លោះ​រវាង​មនុស្ស​និង​ដំរី​។​

​ចំនួន​ដំរី​បាន​ថយ​ចុះ​មក​នៅត្រឹម ៥.០០០ ក្បាល​ក្នុង​ឆ្នាំ​១៩៩០ ប៉ុន្តែ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ដោយសារ​កម្មវិធី​អភិរក្ស ហើយ​ឥឡូវ​ណា​មី​ប៊ីមាន​ដំរី​ជាង ២៨.០០០ ក្បាល​។

​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លោក ផូ​ហាំ​បា ស៊ី​ហ្វេ​តា និយាយថា រដ្ឋាភិបាល​បាន​គាំទ្រ​គោលនយោបាយ​លក់​ដំរី បន្ទាប់​ពី​រង​ការចោទប្រកាន់​ថា​បាញ់សម្លាប់​ដំរី​ដើម្បី​គ្រប់គ្រង​ចំនួន​ដំរី​។​

​លោក​និយាយថា “​ក្រោយ​ការស្រាវជ្រាវ យើង​បាន​សម្រេចចិត្ត​លក់​ដំរី​ជាជាង​បរបាញ់​ពួកវា​”​។​

​កាលពី​ឆ្នាំ​មុន​រដ្ឋាភិបាល​បាន​លក់​សត្វ​ផ្សេងៗ​ជាង​១.០០០​ក្បាល រួម​មាន​ក្របី​៦០០​ក្បាល កង់​ហ្គោ​រូ​អាហ្វ្រិក ១៥០ ក្បាល សត្វ​កវែង​៦០ ក្បាល និង​ដំរី ២៨ ក្បាល​៕

រដ្ឋាភិបាល​ណា​មី​ប៊ី​ដាក់លក់​ដំរី ១៧០ ក្បាល​ឆ្នាំនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular