Home ព័ត៌មានជាតិ សង្គម ម៉ា​ស៊ី​ព្រោះ...

ម៉ា​ស៊ី​ព្រោះស្រូវ​ដែលជា​អំណោយ​សម្ដេច​តេ​ជោ​បានផ្តល់​ជូន​សហគមន៍​កសិកម្ម​ខេត្តពោធិសាត់

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិសាត់​: ម៉ា​ស៊ី​ព្រោះស្រូវ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់ជូន​សហគម​ន៍ក​សិ​កម្ម​ខេត្តពោធិសាត់​។ ពិធី​នេះ ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តពោធិ៍សាត់​។​

​ម៉ាស៊ីន​ព្រោះស្រូវ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជូន​ដល់​សហគមន៍​កសិកម្ម​ក្នុង​ខេត្តពោធិសាត់​សរុប​ចំនួន ៤៨​សហគមន៍ ក្រោម​អធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សហគមន៍​នីមួយៗ នឹង​ទទួលបាន​ម៉ាស៊ីន​ព្រោះ ស្រូវ​ចំនួន ១​គ្រឿង ស្មើនឹង​ចំនួន​៤៨​គ្រឿង ព្រមទាំង​មាន​អ្នកបច្ចេកទេស​មក​ពន្យល់​ណែនាំ​ពី​របៀប​ប្រើប្រាស់ និង​ថែទាំ​ម៉ាស៊ីន​នេះ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular