Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញ​សព​ន...

ប្រទះឃើញ​សព​នារី​ម្នាក់អណ្ដែត​ទឹក ក្រោយពី​បាន​បាត់​ខ្លួនមួយ​យប់​

​ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ សាកសព​នារី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ អណ្ដែត​ទឹក នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​ថ្មី ភូមិ​អ្នកតា​តាំង ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ក្រោយពី​បាន​បាត់​ខ្លួន មួយ​យប់ នៅ​ថ្ងៃទី​៣ ធ្នូ ។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹងថាៈ នារី​រងគ្រោះ ឈ្មោះ ឡាំ រដ្ឋា អាយុប្រមាណ​ជា ២០ ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ស្រុក កើតហេតុ​ខាងលើ​។​

​បើ​យោងតាម​ប្រភពពី​មិត្តភក្តិ របស់​ជនរងគ្រោះ បាន​និយាយថាៈ នៅ​មុនពេល​កើតហេតុ នា​ល្ងាច​ថ្ងៃទី​៣ ធ្នូ​កន្លងទៅ ពេលដែល​ត្រឡប់​មកពី​រៀន​វិញ ជនរងគ្រោះ បាន​ជិះ​កាណូត បា​ឡា​ស្មាច់​មួយគ្រឿង ចំឡង​មិត្ត​ភ​ក្កិ ទៅ​ដាក់​តាម​ផ្ទះ ដូច​សព្វមួយដង រួច​ហើយក៏​បើក កាណូត បា​ឡា​ស្មាច់ សំដៅ​មក​ផ្ទះ​របស់​ជនរងគ្រោះ នៅ​ម៉ោង ៧ នាទី​ល្ងាច​។​

​តែ​អ្វីដែល​គ្រួសារ​នារី​រងគ្រោះ និង​ក្រុមគ្រួសារ ចាំមើល​ផ្លូវ​បាត់ទៅៗ ដោយ​ពុំ​ឃើញ​នារី រងគ្រោះ ត្រឡប់មកផ្ទះ​ដូច​មុនៗ ហើយ​យូរពេក ក្រុមគ្រួសារ ក៏​នាំគ្នា​ដើររក អស់​រយៈ ពេល​មួយ​យប់ លុះដល់​ព្រឹក​ឡើង ក៏​ស្រាប់តែ​បាន​ប្រទះឃើញ​សាកសព អណ្ដែត​ទឹក នៅ​ចំណុច​កន្លែង កើតហេតុ​ខាងលើ​។​

​សាកសព​នារី​រងគ្រោះ ត្រូវបាន​អាជ្ញាធរ​ភូមិ​ឃុំ និង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឆ្នុកទ្រូ បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ រក្សា​ការពារ ដើម្បី​រង់ចាំ​មន្ត្រី​ជំនាញ ធ្វើ​កោសល្យវិច័យ​បន្ត ។ ករណី​ខាងលើនេះ នៅ​មិនទាន់​ដឹង​ពី​មូលហេតុ នៃ​ការស្លាប់​របស់​ជនរងគ្រោះ​នៅ ឡើយ​ទេ​។ ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​នៅ​ជុំវិញ​នោះ បានដាក់​ការសង្ស័យថា ជា​ករណី​រឿង​ឃាតកម្ម ។ បើទោះបីជា​យ៉ាងណា សមត្ថកិច្ច​ជំនាញ​នគ​បាល​ខេត្ត កំពុងបើក​ការស្រាវជ្រាវ​បន្ទាន់ ជុំវិញ​ហេតុការណ៍​នេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular