ប្រែសម្រួលៈវាសនា/ដាក្កា,បង់ក្លាដែស៖ អាជ្ញាធរបង់ក្លាដែសកាលពីថ្ងៃសុក្របានចាប់ផ្តើមបញ្ជូនជនភៀសខ្លូនរ៉ូហ៊ីងយ៉ាជាង១.៥០០នាក់ក្នុងក្រុមដំបូង ទៅកាន់កោះដាច់ស្រយាលមួយទោះជាមានការអំពាវនាវពីបណ្តាក្រុមសិទ្ធិមនុស្សអោយបញ្ឈប់ដំណើរការរើទីតាំងនេះក្តី។
ជនភៀសខ្លួន១.៦៤២នាក់ បានឡើងជិះនាវាទ័ពជើងទឹកចំនួន៧គ្រឿង នៅកំពង់ផែក្រុងឈីតាហ្កុង សំរាប់ដំណើរទៅកាន់កោះ បាសាន ឆា ។កោះនេះតែងជន់លិចនៅរដូវវស្សា តែឥឡូវត្រូវបានធ្វើជញ្ជាំងការពារទឹក សង់ផ្ទះ មន្ទីរពេទ្យនិងព្រះវិហារអស់ប្រាក់ជាង១១២លានដុល្លារដើម្បីដាក់ជនភៀសខ្លួនដែលរត់មកមកពីប្រទេសមីយ៉ាន់ម៉ាទាំងនេះ។
នៅចម្ងាយ៣៤គីឡូម៉ែត្រពីដីគោក កោះនេះទើបផុសចេញពីទឹកកាលពី២០ឆ្នាំមុន និងមិនដែលមានមនុស្សរស់នៅទេ។
អង្គការសហប្រជាជាតិក៏បានសម្តែងការព្រួយបារម្ភនិងចង់អោយជនភៀសខ្លួនធ្វើការសំរេចចិត្តដោយសេរីអំពីការរើទីតាំងទៅកាន់កោះនៅក្នុងឈូងសមុទ្របឹងហ្កាល់នេះ។
តាពិត អាគារនៅលើកោះនេះត្រូវបានសាងសង់សម្រាប់តែមនុស្សប្រមាណ១សែននាក់ ខណៈដែលជនរ៉ូហ៊ីងយ៉ាងដែលរត់ភៀសខ្លួនមកនៅក្នុងជំរំនៅបង់ក្លាដែសមានចំនួនដល់ទៅ៧សែននាក់ ក្រោយការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧៕
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឡើងជិះនាវាឆ្ពោះទៅកាន់លំនៅថ្មីនៅកោះ បាសាន ឆា កាលពីថ្ងៃ៤ធ្នូ