Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនជ...

ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​ពាក់ព័ន្ធ​ករណី​កាច់ក​សម្លាប់​ជនជាតិ​ចិន​ដូចគ្នា​នៅ​ខេត្ត​ព្រះសីហនុ​

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហនុៈករណី​កាច់ក​សម្លាប់​ជនជាតិ​ចិន​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ​បើក​ការស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់​។​

​ជនសង្ស័យ​ជនជាតិ​ចិន​៣​នាក់​នេះ​មាន​៖​ទី​១-​ឈ្មោះ Li Feng អាយុ​៣៥​ឆ្នាំ មុខរបរ​សន្ដិសុខ​កាស៊ីណូ​, ទី​២-​ឈ្មោះ Yu Yan Long អាយុ​៣៥​ឆ្នាំ មុខរបរ​សន្ដិសុខ​កាស៊ីណូ និង​ទី​៣-​ឈ្មោះ Tu Lin ភេទ​ស្រី អាយុ​៤៣​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង​បុគ្គលិក​ជនជាតិ​ចិន​។

ហេតុការណ៍​ឃាតកម្ម​នេះ​បានកើត​ឡើង​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កាស៊ីណូ​ជៀ​ឡុង​ជូរ ស្ថិតក្នុង​ក្រុម​៨ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ រួច​យក​សព​ទៅ​ប្លុង​ចោល​ក្នុង​រថយន្ដ​មួយគ្រឿង​ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3012 នៅតាម​បណ្ដោយ​វិថី​លេខ​៨៣៥ ម្ដុំ​គោលដៅ​P12 ស្ថិត​ក្នុងភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ក្រោយពេល​សាកសួរ និង​តាម​ការចង្អុលបង្ហាញ​ពី​សាក្សី​ជនសង្ស័យ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កាស៊ីណូ​ជៀវ​ឡុង​ជូរ​ដោយ​រូបគេ និង​បក្ខពួក​បាន​យក​សព​ចុះ​ពី​ជាន់​លើ​នៃ​កាស៊ីណូ​មកក្រោម​ដាក់ចូល​ក្នុងរ​ថយ​ន្ដ​ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-3012 យកទៅ​ប្លុង​ចោល​។​

​លុះ​នៅ​រសៀល​ថ្ងៃទី​០១ ខែធ្នូ​នគរបាល​ខេត្ដ​បន្ដ​ប្រតិ​ប​ត្ដិ​ការ​ដោយមាន​ការដឹកនាំ​និង​សម្របសម្រួល​នីតិវិធី​ពី​លោក​ពេញ ពិសិដ្ឋ​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​ព្រះសីហនុ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ចុះទៅ​កាន់​ទីតាំង​កាស៊ីណូ​ជៀវ​ឡុង​ជូរ (​កន្លែងកើតហេតុ​)​។​ជា​លទ្ធផល​ក្នុងករណីនេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៣​នាក់ (​ស្រី​ម្នាក់​) ។​

​ក្នុង​ប្រតិបត្តិការ​នេះដែរ កម្លាំង​ជំនាញ​ដកហូត​បាន​រថយន្ដ​០១​គ្រឿង​ម៉ាក Highlander ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-3012 (​មធ្យោបាយ​ធ្វើ​សកម្មភាព​), ក្បាល​ឌី​វី​អ័​រ ចំនួន​២​គ្រឿង​, ហាត​ឌី​ស ចំនួន​១​គ្រឿង​, ទូរស័ព្ទដៃ​ចំនួន​៣​គ្រឿង​, លិខិតឆ្លងដែន​ចំនួន​២​ក្បាល​, កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១, រថយន្ដ​១​គ្រឿង​ម៉ាក​ស្ដា​រិ​ក ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-9280​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បាន​ត្រូវ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះសីហនុ​កំពុង​បំពេញ​នីតិវិធី​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​
​ខេត្ដ​ចាត់​ការបន្ដ​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular