Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌដង្កោ អំពាវនាវ​ប្រជាពលរដ្ឋ ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​ខណ្ឌដង្កោ បាន​ចុះ​ចែក ម៉ាស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុង​សហគមន៍ ចំនួន​ពីរ ក្នុង​ខណ្ឌដង្កោ​។ ក្នុងឱកាស​ចុះ​ចែក​ម៉ាស​នោះ នៅ​សហគមន៍​ភូមិ​តា​ឡី សង្កាត់​ដង្កោ ដឹកនាំ​ដោយ​លោក ជ គឹម​ស៊ អភិបាលរង​ខណ្ឌដង្កោ និង​នៅ​សហគមន៍​ភូមិ​ខ្វា សង្កាត់​ដង្កោ ដឹកនាំ​ដោយ​លោក ជ ចាន់​ស៊ា​ង អភិបាលរង​ខណ្ឌដង្កោ​។ នាពេលនោះ អាជ្ញាធរ​ខណ្ឌដង្កោ អំពាវនាវ​ប្រជាពលរដ្ឋ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ កូ​វីដ​១៩៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular