ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ អង្គការហ្គូដណេបឺស កម្ពុជា (Good Neighbors, Cambodia ) បានផ្តល់អំណោយស្បៀងអាហារ និងសម្ភារអនាម័យ ដល់ពលរដ្ឋ ដែលជាគោលដៅរបស់ខ្លួន ចំនួន ៤០០ គ្រួសារ មកពីស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ដែលរងគ្រោះ ដោយទឹកជំនន់ កន្លងមក ។ ពិធីនោះ បានត្រូវធ្វើនៅក្នុងបរិវេណសាលា ស្រុកអូរជ្រៅ ២ ទៅ ៣ លើក កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ព្រោះដើម្បីរក្សាគម្លាតសង្គម និងបុគ្គល ក្នុងការទប់ស្កាត់ បង្ការការឆ្លងវីរុសកូវីដ១៩ ។
លោក ឃួង សុភ័ក្ត្រ អ្នកគ្រប់គ្រងអង្គការហ្គូដណេបឺសកម្ពុជា ប្រចាំខេត្តបន្ទាយមានជ័យ បាននិយាយថាៈ ដើម្បីបន្តចូលរួមជាមួយអាជ្ញាធរ ក្នុងការសម្រាល ទុក្ខលំបាកជីវភាព និងសុខភាពក្រោយទឹកជំនន់ ក៏ដូចរងផលប៉ះពាល់ ពីវិបត្តិសាកល នៃការរីករាលដាល ជំងឺកូវីដ ១៩ នោះ ទើបអង្គការ បានផ្តល់អំណោយ ជូនពលរដ្ឋ គោលដៅជាបន្តទៀត ដោយពលរដ្ឋ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០ គ.ក្រ មី១កេះ សាប៊ូម្សៅ១ថង់ ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ៕PC