Home កម្សាន្ត អ្នកជំនាញ​ចាប...

អ្នកជំនាញ​ចាប់​ប្លង់​ថត​រឿង​ម្នាក់​ស្លាប់​ដោយ​គាំងបេះដូង

ដោយ​៖​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​ឈ្មោះ ចែ សុ​ភ័​ក្រ ដែលជា​អ្នក ថត​វីដេអូ ប្រចាំ ផលិតកម្ម​សាស្ត្រា​បាន​គាំងបេះដូង​ស្លាប់​ភ្លាមៗ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ធ្នូ ២០២០ ក្រោយពេល​ដឹកបញ្ជូន​ដល់​មន្ទីរពេទ្យ​។

​ការបាត់បង់ អ្នកជំនាញ​ថត​វីដេអូ រូបនេះ បានធ្វើអោយ​អ្នកសិល្បៈ​ស្ទើរតែ​គ្រប់គ្នា សម្តែង ការហួសចិត្ត និង​សោកស្តាយ និង​មិនអាច​ទទួលយក​បានទេ ខណៈដែល អ្នកជំនាញ រូបនេះ បាន​បន្សល់​ស្នាដៃ ជាច្រើន នៅក្នុង​ខ្សែភាពយន្ត​ភាគ ក៏ដូចជា ខ្សែភាពយន្ត​ជីវិត​របស់ ផលិតកម្ម សាស្ត្រា​។

​លោក គូ ដា​រ៉ា​ចាន់ អ្នកដឹកនាំ​សម្តែង របស់​ផលិត​កម្មនេះ បាន​សម្តែង​អារម្មណ៍​សោកស្តាយ ដែល​បាន​បាត់បង់ ក្រុមការងារ​ដែលមាន​ស្នាដៃ ដូចជា​រូបលោក​។

​លោក ដា​រ៉ា​ចាន់ បានអោយដឹងថា «​គាត់​ជា​អ្នក​ថត​វីដេអូ អ្នកគ្រប់គ្រង​ចាប់​ប្លង់ រឿង​ដែល គាត់​ថត​មាន​ច្រើនណាស់​បង ជាពិសេស​រឿង «​សំបុត្រ​ពី​ឋានសួគ៌​» ហើយ​អ្វីដែល​កាន់តែ អាណិត​ទៀត គឺ​ប្រពន្ធ​របស់គាត់ ទើបតែ​សម្រាលកូន បាន​មួយថ្ងៃ មុន​ប្តី​គាត់​ស្លាប់​។ វា​ហាក់បីដូចជា​លឿន ពេក ខ្ញុំ​ទទួលយក​មិន​ចង់​បានទេ​»​។

​មិន​ត្រឹមតែ​អ្នកដឹកនាំ សម្តែង​ប៉ុណ្ណោះ​ទេ អ្នកសិល្បៈ​ទាំងអស់​សុទ្ធតែ​បាន​ស្គា​ល់ពី​ស្នាដៃ ថត​រឿង របស់ លោក ដែល​បាន​ផ្តិត​យក​ប្លង់​ថត​ល្អ សម្រាប់​សាច់រឿង​នីមួយៗ​របស់ ផលិតកម្ម សាស្ត្រា ដែល​គេ​ដឹងថា​ជា​ផលិតកម្ម​មួយ​កំពង់តែ​នាំមុខគេ​ក្នុងការ​ផលិត​រឿង ភាពយន្ត​ជីវិត ក៏ដូចជា​រឿង​ភាគ​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular