ប្រែសម្រួលៈវាសនា/ហាណូយ៖មនុស្សជិត១៦.៦០០នាក់ កំពុងត្រូវបានធ្វើចត្តាឡីស័កនិងតាមដាន នេះបើតាមក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់កាលពីថ្ងៃ០៣ធ្នូ នៅពេលប្រទេសនេះព្យាយាមទប់ការឆ្លងរាលដាលកូវីដ១៩នៅក្នុងសហគមន៍សាជាថ្មី ។
វៀតណាមបានរាយការណ៍រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣នាក់កាលពីថ្ងៃព្រហស្បតិ៍ នាំអោយប្រទេសនេះមានអ្នកឆ្លងសរុប១.៣៦១នាក់ និង៣៥នាក់ស្លាប់។
ករណីឆ្លងថ្មីនេះរួមមានជនជាតិនេប៉ាល់ម្នាក់និង វៀតណាម២នាក់ ដែលទើបចូលមកពីបរទេសកាលពីពេលថ្មីៗ និងបានធ្វើចត្តាឡីស័កពេលចូលមកដល់។
អំពីការឆ្លងក្នុងសហគមន៍កាលពីពេលថ្មីៗនៅវៀតណាមប៉ូលិសក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍បានសំរេចចាប់ផ្តើមដំណើរការស៊ើបអង្កេតព្រហ្មទណ្ឌប្រឆាំងអ្នកដែលបានចម្លងកូវីដ១៩ដោយសារតែរំលោភវិធានការពារជំងឺឆ្លងនេះ។វារួមមាន អ្នកបំរើការលើយន្តហោះម្នាក់ ដែលបានរំលោភច្បាប់ធ្វើចត្តាឡីស័ក និងបានចម្លងវីរុសទៅកាន់មនុស្ស៣នាក់ទៀត។
អ្នកបំរើការលើយន្តហោះនេះ ជាករណីឆ្លងកូវីដ១៩លើកដំបូងនៅវៀតណាម ក្រោយប្រទេសនេះមិនមានសេចក្តីរាយការណ៍អំពីការឆ្លងក្នុងសហគមន៍អស់ពេលជិត៩០ថ្ងៃ។
កាលពីថ្ងៃ០៣ធ្នូ នាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលក្រុងហូជីមិញបានប្រកាសថា សិស្សនិស្សិតនិងគ្រូប្រមាណ១៧០.០០០នាក់នៅមត្តេយ្យសាលារហូតដល់សកលវិទ្យាល័យ ត្រូវបានស្នើអោយស្នាក់នៅផ្ទុះ ជាផ្នែកនៃវិធានការបង្ការកូវីដ១៩៕
អ្នកបំរើការលើយន្តហោះវៀតណាមម្នាក់ប្រឈមទោសព្រហ្មទណ្ឌដោយសារបានចម្លងកូវីដ១៩ និងអ្នកផ្សេងទៀតអាចនឹងត្រូវបណ្តេញចេញពីការងារបើហ៊ានរំលោភវិធានចត្តាឡីស័កនិងចម្លងវីរុសកូរ៉ូណា