Home ព័ត៌មានជាតិ សេដ្ឋកិច្ច បែកធ្លាយ​អំពើ...

បែកធ្លាយ​អំពើពុករលួយ​របស់​មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចក្រី យកលុយ​ពី​ឡាន​ដឹកស្រូវ​មួយថ្ងៃៗ​រាប់រយ​ឡាន​

ដោយ​: ស​រិ​ទ្ធ / ព្រៃវែង​: ក្រុម​ឈ្មួញ​រកស៊ី​ដឹកស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម បង្ហើប​ប្រាប់ ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ពួកគេ​ត្រូវ​បង់ប្រាក់​ជូន​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ ចក្រី ក្នុង​ឃុំ​បន្ទាយ​ចក្រី ខេត្តព្រៃវែង ក្នុង​មួយ​ឡានៗ​ចំនួន​២៥.០០០​រៀល ខណៈ​មួយថ្ងៃៗ​ឡាន​មាន​ចំនួន​រាប់រយ​ឡាន​ឯណោះ​។​

​តាមរយៈ​រូបភាព​ដែល​ក្រុម​ឈ្មួញ​បានផ្តល់​មក​បង្ហាញថា ឡាន​ដឹកស្រូវ​ជាច្រើន​រយ​ឡាន និង ឡាន​ដឹកទំនិញ​ផ្សេងៗ​ទៀត ដែល​ត្រូវ​លក់​ផលិតផល​កសិផល​ទៅ​ប្រទេស​វៀតណាម នោះ ត្រូវ​បង់ប្រាក់​ជូន​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ ចក្រី ទើប​អាច​ឆ្លងទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន ។​

​ក្រុម​ឈ្មួញ​ដដែល​បន្តថា ក្នុង​មួយ​ឡានៗ​ត្រូវ​បង់ប្រាក់​២៥.០០០​រៀល ជូន​មន្ត្រី ។ លុយ​ទាំងនេះ ត្រូវបាន​ក្រុម​ឈ្មួញ​រកស៊ី​ដឹកស្រូវ អះអាងថា មិនបាន​ចូល​ជា​ថវិកាជាតិ​អ្វី​ទេ ពោលគឺ ចូលក្នុង​ហោ​ប៉ាវ​មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ ចក្រី តែម្តង ។​

​ទោះបីយ៉ាងណា បញ្ហា​នេះ​នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នេះ មិនអាច​សុំ​ការឆ្លើយតប​ពី​លោក ខៀវ ហ៊ាន មេ​ច្រកទ្វារព្រំដែន​អន្តរជាតិ ចក្រី បានទេ ដោយសារ​ទូរស័ព្ទ​ចូល​២​ដង​គ្មាន​អ្នកទទួល និង ទូរស័ព្ទ​ចូល​ម្តង ទៀត ត្រូវបាន​ចុច​បិទ វិញ ។​

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកស្រូវ ទាំងនេះ សំណូមពរ​អោយ​ថ្នាក់លើ មេត្តាជួយ​ពិនិត្យ​បញ្ហា​នេះ ផង ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ស្របពេល​កម្ពុជា​កំពុង​ជួប​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular