Home ព័ត៌មានអន្តរជាតិ ហ្វីលីពីន​ជួប...

ហ្វីលីពីន​ជួប​ការបាត់បង់​ការងារ​ធ្វើ​ដ៏​អាក្រក់​បំផុត​ដោយ​សារកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ប្រជាជន​ហ្វីលីពីន​ប្រមាណ​៤,៥​លាន​នាក់​បាន​បាត់បង់​ការងារ​ធ្វើ​របស់​គេ​នៅ​ឆ្នាំនេះ ដោយ​រុញ​អត្រា​អត់​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​អោយ​ឡើង​ដល់​កំរិត​១០,៤​ភាគរយ ជា​​កំរិត​និកម្មភាព​ខ្ពស់​បំផុត​នៅ​រយៈពេល​១៥​ឆ្នាំ​មកនេះ ដោយសារ​តែ​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​វិធានការ​ដើម្បី​ទប់ស្កាត់​វា ដែល​បាន​ធ្វើអោយ​ប៉ះពាល់​ក្រុមហ៊ុន​ស្ថាប័ន​ជំនួញ​រាប់ពាន់​។​

​ទោះជា​យ៉ាងណា ការ​រឹតត្បិត​ត្រូវបាន​បន្ធូរបន្ថយ​បណ្តើរៗ​រីឯ​សេដ្ឋកិច្ច​បាន​បើក​ដំណើរការ​ឡើងវិញ​ដើម្បី​អនុញ្ញាត​អោយ​បុគ្គលិក​កម្មករ​វិល​ទៅកាន់​កន្លែង​ធ្វើការ​វិញ​ហើយ​ភាព​អត់​ការងារ​ធ្វើ​បាន​ចុះមក​​នៅត្រឹម​៨,៧​ភាគរយ​កាលពី​ខែ​តុលា ដែល​ស្មើ​នឹង​កម្លាំង​ពលកម្ម​ហ្វីលីពីន​៣,៨​លាន​នាក់​។​

​តាមពិត ភាព​អត់​ការងារ​ធ្វើ​នៅ​ហ្វីលីពីន​កាលពី​ខែ​កក្កដា​បាន​ហក់​ឡើងដល់​១០​ភាគរយ​ឬ​ស្មើ​នឹង​កម្លាំង​ពលកម្ម​ហ្វីលីពីន​៤,៦​ភាគរយ​ក្រោយពី​អត្រា​នេះ​បាន​ឡើងដល់​១៧,៦​ភាគរយ​នៅ​ខែ​មេសា​​ដែល​ស្មើ​នឹង​កម្លាំង​ពលកម្ម​៧,២​លាន​នាក់​។​

​ហ្វីលីពីន​បានធ្វើ​ច​ត្តា​ឡីស័​ក​សហគមន៍​ដោយ​បង្ខំ នៅ​តំបន់​ដែល​មាន​ការ​ឆ្លងកូវី​ដ​១៩​ខ្ពស់ៗ ចាប់ពី​ពាក់កណ្តាល​ខែ​មីនា​ដល់​ឧសភា ដែលនាំអោយ​បញ្ឈប់​សេដ្ឋកិច្ច​ប្រមាណ​៧៥​ភាគរយ​៕

​អត្រា​អត់​ការងារ​ធ្វើ​នៅ​ហ្វីលីពីន​កាលពី​ខែ​តុលា​ស្មើ​នឹង​កម្លាំង​ពលកម្ម​របស់​ប្រទេស​នេះ​៣,៨​លាន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular