ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ មន្ត្រីពេទ្យសត្វភូមិ សហការជាមួយ អាជ្ញាធឃុំ បានចុះចាក់ វ៉ាក់សាំងគោក្រី ការពារជំងឺសាទឹក និងអុតក្តាម នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ នៅពេលមន្ត្រីការិយាល័យ ផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានជំរុញអោយ ផ្នែកពេទ្យសត្វ ស្រុកជលគីរី សហកាជាមួយ អាជ្ញាធរ ឃុំព្រៃគ្រី, ឃុំកោះថ្កូវ និងភ្នាក់ងារ សុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងសាទឹក និងអុតក្តាម គោក្របី នៅស្រុកជលគីរី ខេត្តកំពង់ឆ្នាំងនេះ។
ការចុះចាក់វ៉ាក់សាំង ការពារជំងឺសាទឹក និងអុតក្ដាម លើសត្វគោក្របីនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយអត្រាសត្វឈឺ, ស្លាប់ ដោយសារជំងឺឆ្លងសាទឹក និងជំងឺអុតក្តាមគោក្របី ជាលទ្ធផល សម្រេចបានសាទឹក ចាក់បានចំនួន ២.៩៩០ ក្បាល និងអុតក្តាម ចំនួន ១៤៥ ក្បាល ដោយក្នុងនោះ នៅឃុំកោះថ្កូវ ចាក់បានវ៉ាក់សាំងសាទឹក ចំនួន ៩៩០ ក្បាល និងអុតក្តាម ចំនួន ១៤៥ក្បាល ហើយនៅឃុំព្រៃគ្រី សាទឹកចាក់ បានចំនួន ២.០០០ ក្បាល៕PC