ដោយៈ វ៉ៃកូ/ស្វាយរៀងៈ ដើម្បីជួយសម្រាលការលំបាក ផ្នែកជីវភាពរបស់ប្រជាពលរដ្ឋ ងាយរងគ្រោះ នៅថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក លឹម សៀងហេង ប្រធាន កិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបាវិត និងសហការី បានបន្តនាំយក អំណោយ មនុស្សធម៌របស់អនុសាខា មានថវិកា អង្ករ ២៥ គ.ក្រ និងគ្រឿងបរិភោគមួយ ចំនួនទៀត ផ្តល់ជូនដល់ ជនងាយរងគ្រោះ (ចាស់ជរា គ្រួសារមានជីវភាពខ្វះខាត និងគ្រួសារ មានជំងឺប្រចាំកាយ) សរុប ចំនួន ២០ គ្រួសារ មកពីសង្កាត់បាទី ក្រុងបាវិត ។
ក្នុងឱកាសនោះ លោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខា បាននាំមកនូវ ប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្តីនឹករលឹក ដែលជានិច្ចកាលតែងតែយកចិត្ត ទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ៕PC