Home ព័ត៌មានជាតិ សង្គម ភរិយា​សន្តិសុ...

ភរិយា​សន្តិសុខ​ខណ្ឌ​ជ្រោយចង្វា​ទើប​សម្រាលកូន​បានទទួល​អំណោយ​អនុសាខា​កាកបាទក្រហម​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:​នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ជ្រោយចង្វារ ដឹកនាំ​ដោយ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ តំណាង លោក ឃ្លាំង ហួត ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហម​ខណ្ឌ​ជ្រោយចង្វារ បាន​ជួប​សួរសុខទុក្ខ លោក លន ចាន់​លី ជា​កងកម្លាំង​សន្តិសុខ​សណ្តាប់ធ្នាប់​សាលាខណ្ឌ​ជ្រោយចង្វារ ដែលមាន​ភរិយា​ទើប​សម្រាលកូន​រួច ។​

​អំណោយ​ឧបត្ថម្ភ​រួមមាន​៖ អង្ករ ២៥​គ​.​ក្រ , មី ១​កេស​, ស្ករស ២​គ​.​ក្រ​, អំបិល ១​គ​.​ក្រ​, តែ ៥​កញ្ចប់​, ត្រីខ ៤​កំប៉ុង​, ទឹក​ស៊ី​អុ​ី​វ ៣​ដប​, ទឹកត្រី ៣​ដប​, ទឹក​ផ្លែឈើ ៥​កំប៉ុង​, ទឹកដោះគោ​ខាប់ ៣​កំប៉ុង​, កំសៀវ ១, បំពង់​ទឹក​ក្តៅ ១, ធុង​ទឹកកក ១, កញ្ច្រែង ១, ក្រមា ១, សា​រ៉ុង ១ និង​ថវិកា ៤២០,០០០​រៀល ក្នុងនោះ​ថវិកា លោក ឃ្លាំង ហួត និង លោកស្រី ៤០​ម៉ឺន​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular