Home ព័ត៌មានជាតិ សង្គម ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​ដែល​ចេញចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ បាន​ត្រឹមត្រូវ

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា ភិ​បាល បានប្រកាស​ឱ្យ​អ្នក ដែល​ចេញចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ តាំងពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ត្រឹមត្រូវ និង​តាមដាន សុខភាព​ខ្លួន​។ លោកស្រី បានប្រកាស​បែបនេះ នៅក្នុង​កិច្ចសម្ភាសន៍​មួយ ជាមួយ​ទូរទស្សន៍ ក្នុងស្រុក​មួយ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។​

​ការប្រកាស​ខាងលើនេះ ធ្វើឡើង បន្ទាប់ពី​ក្រសួង បាន​រកឃើញ​បុរស​ជនជាតិខ្មែរ អាយុ​២២ ឆ្នាំ​ម្នាក់ ដែលជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ មាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩​។ បុគ្គលិក ហាង ម្នាក់នេះ ជា​អ្នក​ដែល​បាន​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​កូ​វីដ ជា​ស្ត្រី និង​ជា​បុគ្គលិក​ធនាគារ អាយុ​២១​ឆ្នាំ ដែល​បាន​ចូល ទៅ​ហាង​នោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular