ដោយៈសរិទ្ធ/ភ្នំពេញៈបុរសពីរនាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានត្រូវនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជាបន្តបន្ទាប់កាលពីម៉ោង១១ព្រឹកថ្ងៃទី៤ ខែធ្នូនៅក្នុងវត្តធុតង្គចម្ការដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ អាយុ៣៥ឆ្នាំស្នាក់នៅបន្ទប់ជួលលេខ១ ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ និងឈ្មោះ ថៃ កុសល ហៅសត្យា អាយុ៤០ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១ ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ។ពេលត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន២ថង់(ថង់ធំល្មមចំនួន១ថង់, ថង់តូចចំនួន១ថង់) ដែលជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានទម្លាក់ចោលទៅលើដីចម្ងាយកន្លះម៉ែត្រពីខ្លួន ទើបសមត្ថកិច្ចក៏ឃាត់ខ្លួនពួកគេរួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ៕
ពីរនាក់ជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន
ពីរនាក់ជួញដូរគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន