ដោយៈតារារិទ្ធ/ភ្នំពេញ៖ក្រសួងសុខាភិបាលបានប្រាកសឲ្យដឹងនាមុននេះបន្តិចថាបុគ្គលិកហាងPedroចំនួន៦រូបថែមទៀតត្រូវបានរកឃើញវិជ្ជមានកូវីដ១៩បន្ទាប់ ពីបុរសម្នាក់ធ្វើការនៅហាងប៉េត្រូត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី៣ ខែធ្នូ ២០២០ ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឱ្យដឹងមុននេះបន្តិចថានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលបានរកឃើញករណីវិជ្ជ មានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀតសរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហ រដ្ឋអាមេរិក៣នាក់បានឆ្លងកូវីដ១៩។
លទ្ធផលវិជ្ជមានវីរុសកូវីដ១៩របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ចំ ណែកហាងលក់ស្បែកជើង Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន។
ចំណែកអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ឆ្លងកាត់កោះតៃវ៉ាន់ចូលមកភ្នំពេញមានអវិជ្ជមានកូវីដ១៩ផងដែរ ៕