Home ព័ត៌មានជាតិ សន្តិសុខ ចុះបង្ក្រាប​ប...

ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​ចំណុច​បឹង​ង​ន​រា​អូរ​ក្របី​ស្អុយ​(​អតីត​ឡូ​តិ៍​លេខ​០២ បាត់ដំបង​

ដោយ​: គ្រញូង / បាត់​ដុះ​បង​: នៅ​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០២០ លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​រួមជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កោះ​ជី​វាំង ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​ន​រា​អូរ​ក្របី​ស្អុយ​(​អតីត​ឡូ​តិ៍​លេខ​២​បាត់ដំបង​) ស្ថិតនៅក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។

​លោក ឡុង យោធា​វិ​រៈ បាន​បញ្ជាក់ថា ជា​លទ្ធផល​សម្រេចបាន​ដោយ​ធ្វើ​ការដុត​បំផ្លាញចោល​នូវ​សាច់​មង​ប្រវែង​៥,៥០០​ម៉ែត្រ -​ប​ង្កោ​ល​ឈើ​ចំនួន​១,៥០០​ដើម -​ឡុ​ក​សំរាប់​ចាប់​ត្រី​ចំនួន​២១​ឡុ​ក បាន​ចាក់​លែង​ត្រី​ចម្រុះ​ចំនួន​១០០​គីឡូក្រាម​ទៅក្នុង​ទឹក​បឹង​ធម្មជាតិ​វិញ​។ ក្រៅពីនោះ បានធ្វើ​ការអប់រំ​ជនខិលខូច​ឱ្យ​រុះរើ​ឧបករណ៍​ល្មើស​ចេញពី​ក្នុង​ទឹក​វិញ​ដោយ​ខ្លួនឯង និង​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ល្មើស​បែបនេះ​បន្តទៀត​។ រីឯ​អ្នកប្រព្រឹត្តិ​ល្មើស​ដោយ​ទ្រង់ទ្រាយ​ធំ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular