Home ព័ត៌មានជាតិ សង្គម ​រដ្ឋបាលខេត្ត...

​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ចែក​អំណោយ​ដល់​ពលរដ្ឋ ដែល​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ២០២០ ក្រោម​ប្រធានបទ ” ទាំងអស់គ្នា ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ​ថែមទាំង​មាន ការចែក​អំណោយ ដល់​ប្រជាពលរដ្ឋ ដែល​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍​។ ពិធី​នេះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​វត្តមាន លោក អម សុភា ប្រធាន​គណៈកម្មាធិការ​សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​។​

​ក្នុងឱកាស​នោះ លោក អម សុភា រួម​នឹង​លោក កែវ ពៅ អនុប្រធាន​កិត្តិយស​សាខា លោកស្រី ប៊​ន សុ​ភី អនុប្រធាន​គណៈកម្មាធិកា​រ​សាខា ព្រមទាំង​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា បាន​ចូលរួម​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ ដែល​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍ ចំនួន ២៥ គ្រួសារ ក្នុង​ក្រុង​កំពង់ឆ្នាំង ដែល​អំណោយ​ទាំងនោះ រួមមាន អង្ករ ២៥ គ​.​ក្រ មី ១​កេស​, ត្រីខ ១០​កំប៉ុង​, ឃី​ត ១ (​មុង ១ ក្រមា ១ សារុង ១ ភួយ ១) និង​ថវិកា ២០.០០០​រៀល ដោយឡែក អនុប្រធាន​កិត្តិយស​សាខា លោក កែវ​ពៅ បាន​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន ក្នុង​១​នាក់ ១០.០០០ រៀល សម្រាប់​គ្រួសារ​នីមួយៗ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular