ដោយៈ ប.ជ័យ / កំពង់ធំៈ កុមារបង ដែលមានសតិមិនប្រក្រតី បានយកដៃអាវ ទៅរឹត ក ប្អូនបង្កើតរបស់ខ្លួន រហូតដល់ដាច់ដង្ហើមស្លាប់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៧ យប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ វនៅតំបន់ត្រពាំងកកោះ១ ភូមិអូរអង្គុញ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា បានឲ្យដឹងថាៈ កុមារាបង ដែលក្លាយជាឃាតករ ឈ្មោះ សឹម រំលី អាយុ១៣ ឆ្នាំ រស់ជាមូយឳពុកម្តាយ នៅភូមិឃុំ កើតហេតុខាងលើ ។ កុមារាបង បានយកដៃអាវរបស់ខ្លួន ទៅរឹត ក ប្អូនប្រុសបង្កើតឈ្មោះ សឹម អាល់ឡាវី អាយុ ៧ ឆ្នាំ បណ្តាលអោយស្លាប់ ហើយក៏ភ្ញាក់ភ័យ រត់គេចខ្លួនបាត់។
ឪពុកម្តាយនៃកុមារាឃាតករ បានឲ្យដឹងថាៈ កូនប្រុសគាត់នេះ មានសតិមិនសូវគ្រប់ទេ (កើតរោគសសៃប្រសាទ ៕/V