ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ថវិកាបេឡាមរណសង្គ្រោះ ចំនួន ៨លាន រៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ២គ្រួសារ នៅក្នុងស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២០ដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានការិយាល័យ បេឡាជាតិអតីតយុទ្ធជនខេត្ត និង លោក វរសេនីយ៍ឯក ឃូ សុផាន់ មេបញ្ជាការរង សឹករងខេត្ត តំណាង លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួម ពីលោក ឡាយ សុភ័ត នាយរង ការិយាល័យបុគ្គលិក តំណាង ឯកឧត្តម ស្នងការនគបាលខេត្ត រួមដំណើរជាមួយក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកាបេឡាមរណសង្គ្រោះចំនួន ៨លានរៀល និង លិខិតចូលរួមមរណទុក្ខ ជូនគ្រួសារ សមាជិកអតីតយុទ្ធជន មានដូចខាងក្រោម:
១.លោកស្រី នាង សៀងលី ត្រូវជាបងបង្កើត របស់សព ឈ្មោះ ពេជ្រ ពឺន អតីតយោធិន (បាត់បង់សមត្ថភាពការងារ) ID (IA09001210)ទទួលមរណភាព នៅភូមិកាន់យួរ ឃុំមេលំ ស្រុកបរិបូរណ៌ ( ជាមួយគ្នានេះដែរ លោកប្រធានសមាគម ខេត្ត បានឧបត្ថម្ភនូវអង្ករ ០១បេ ទឹកស៊ីអ៉ីវ ០១យួរ និង ទឹកត្រី ០១យួរ ជូនដល់គ្រួសារសពផងដែរ )។
២.លោកស្រី ឃិត ឃុន្នី ត្រូវជាប្រពន្ធ របស់សពឈ្មោះ ប៊ុត នាង អតីតនគបាល (និវត្តជន) ID (RB14000612) ទទួលមរណភាព នៅភូមិដក់ពរ ឃុំខុនរ៉ង ស្រុកបរិបូរណ៌ ។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសព សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំទាំងអស់ សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសជៀសផុតពីជំងឺកូវីដ-១៩ ៕