ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ កាលពីថ្ងៃ ទី៣ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាលោក យ៉ង់ ស៊ីថុល ចៅសង្កាត់កន្ទោក បានចុះពិនិត្យសកម្មភាពមន្ត្រីសណ្តាប់ធ្នាប់ ការិយាល័យសាធារណៈការដឹកជញ្ជូនអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ខណ្ឌបន្តស្ថាបនាសួនច្បារនៅចំនុចមុខសាលាបឋមសិក្សាកន្ទោក ស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោកខណ្ឌកំបូល ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ លំហែរកម្សាន្ត និងធ្វើលំហាត់ប្រាណ។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌកំបូលបានលើកឡើងថា៖សួនច្បារដែលទើបស្ថាបនានេះជាអំណោយដ៏ថ្លៃថ្លានិងជាការគិតគូរររបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញសម្រាប់ប្រជាពលរដ្ឋនៅខណ្ឌកំបូលនោះដូច្នេះខណ្ឌកំបូលយើងនាពេលនេះមានសួនច្បារសម្រាប់អង្គុយលេងកំសាន្តនិងសម្រាប់ហាត់ប្រាណថែមទៀតដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកហាត់ប្រាណដើម្បីសុខភាពជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលសូមមកហាត់ប្រាណ ។
គួរបញ្ជាក់ថា៖ខណ្ឌកំបូលជាខណ្ឌមួយដែលទើបនឹងបង្កើតថ្មីជាខណ្ឌទី១៤ហើយជាខណ្ឌកូនពៅរបស់សាលារាជធានីភ្នំពេញ គិតមកដល់ថ្ងៃ២០កក្ដដានេះមានរយៈពេល១ឆ្នាំនិង២៨ថ្ងៃគត់៕