Home ព័ត៌មានជាតិ សង្គម ស្ថានការណ៍ អា...

ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រោយ​មរណភាព នៃ​មេខ្លោង​ម្នាក់ ដែល​បំផុស​ប្រជាពលរដ្ឋ អោយចូល​ទន្ទ្រាន រំលោភ​ដីធ្លី​គេ នៅ​ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​នោះ ស្ថានការណ៍​ទំនាស់​ដីធ្លី អាច​ប្រែប្រួល​មួយចំនួន ទៅរក​ភាព​ធូរស្រាល ក្នុងការ​សម្របសម្រួល ។ នេះ​បើ​យោងតាម មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច ក៏ដូចជា​សកម្មជន​ដីធ្លី បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ ។​

​ប្រភព​ខាងលើ បាន​ប្រតិកម្ម​ដូច្នេះ បន្ទាប់ពី​លោក​វរសេនីយ៍ ព្រាប សារុន អតីត​មេ​បញ្ជ​ការរង កងពលតូច​តូច​ថ្មើរជើង លេខ​៥១ (​ឬ​អតីត​ទាហាន​ខ្មែរក្រហម មេបញ្ជាការរង កងពល​លេខ ២១ ទទួល​លើ​វរ​សេនា​តូច​លេខ ៦៧១ និង​លេខ ៦៧២ តំបន់​ម៉ាឡៃ ) បានទទួល​មរណភាព ដោយ​រោគាពាធ កាលពីពេល​ថ្មីៗ​នេះ ។​

​ប្រភព​បាន​បន្តថាៈ មេខ្លោង បាន​បង្កទំនាស់​ដីធ្លី លើ​កម្មសិទ្ធិឯកជន របស់​ឈ្មោះ លី អ៊ុត​នី នៅ​ចំណុច​អុង​ម៉ុង និង​បឹង ៧៥ ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ។ ដី​នោះ បាន​ទិញ​ពីរ​បប​ដីស​មា​រណកម្ម​ខ្មែរក្រហម ដែលមាន​ជា​របស់​មេខ្លោង ខាងលើ (​លោក​វរសេនីយ៍ ព្រាប សារុន លោក គង់ ជា និង​បក្ខពួក​ជាដើម និង​យោធិន​និង​ក្រុមគ្រួសារ​ផង​។ ប៉ុន្តែ​ឈ្មោះ​នេះ បាន​ផ្លាស់ប្តូរ មិន​គោរព​កិច្ចសន្យា ហើយ​ងាក​ទៅ​ដឹកនាំ បំផុស​ពលរដ្ឋ អោយចូល​កាន់កាប់​ដីធ្លី ដែល​ពួកគេ បាន​លក់ដូរ​ហើយ តាំងពី​ដី នៅ​ជា​ព្រៃ​បន្លា ចម្ការមីន និង​មាន​តម្លៃថោក ។​

​សូមបញ្ជាក់ថា យោង​លិខិត លេខ ១០៩៩ សល ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​លិខិត​ពាក់ព័ន្ធ កន្លងមក ក្រសួងមហាផ្ទៃ ក្នុង​លិខិត​លេខ ១៥៧២ សជណ ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ជម្រាប​មក អភិបាលខេត្ត​បន្ទាយមានជ័យ​ថា អនុញ្ញាត​ឲ្យ​ចាត់ការ​ម៉ឺងម៉ាត់ លើ​មេខ្លោង​ញុះញង់ បំផុសបំផុល អោយ​ពលរដ្ឋ រុករាន​ទន្ទ្រាន ចូលកាន់​កាប់ រំលោភ​ដីធ្លី និង​បង្កទំនាស់​ដីធ្លី ពោលគឺ​ក្រសួងមហាផ្ទៃ បាន​ឯកភាព​លើ​សំណើ សុំ​គោលការណ៍ ដើម្បី​អនុវត្ត វិធានការ​រដ្ឋបាល ចំពោះ​សកម្មភាព ក្រុម​អនាធិបតេយ្យ ( មេខ្លោង ) បំផុស​ឲ្យ​ពលរដ្ឋ​ចូល​ទន្ទ្រាន កាន់កាប់​ដី ដោយ​ខុសច្បាប់ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ៕/V

ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ ស្ថានការណ៍ អាច​ប្រែប្រួល ក្រោយ​មរណភាព នៃ​មេខ្លោង​បំផុស​ពលរដ្ឋ ឱ្យចូល​ទន្ទ្រាន រំលោភ​ដីធ្លី នៅ​ឃុំ​ទួល​ពង្រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular