ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ឈ្នួលច្រូតឡើងថ្លៃ ហើយពិបាករកម៉ាស៊ីនច្រូតទៀត ក៏ប្រវាស់ដៃនាំគ្នាច្រូតដៃ។ ឯកងកម្លាំងជួយច្រូតស្រូវកសិករខ្លះដែលខ្វះកម្លាំង។
លោក វ៉ែន សំអូន សមាជិកក្រុមប្រឹក្សាស្រុកថ្មពួក បានឲ្យដឹងកាលពីថ្ងៃទី៤ខែធ្នូថា៖ ពេលរកម៉ាស៊ីនច្រូតអត់បាន ហើយឡើងថ្លៃផង មានតែប្រើកម្លាំងច្រូតដោយដៃ ទើបប្រមូលផលស្រូវបាននឹងគេ។
គឺនាំគ្នាច្រូតប្រវាសើដៃដូចពីមុន។
ចំណែកលោកវរសេនីយ៍សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងនាថ្ងៃដដែលថា៖ យោងណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះនួន២០នាក់ សហការជាមួយកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៣ ចំណុះកងពលតូចលេខ៥១ ចំនួន៨០នាក់ដឹកនាំដោយលោកវ/ទោយូរ សុគន្ធភក្តី មេបញ្ជាការនិងកម្លាំងផ្នែកសឹករងស្រុក បានចុះជួយច្រូតស្រូវប្រជាពលរដ្ឋចំនួន៨ហិចតា ខណៈគាត់ខ្វះកម្លាំងពលកម្មនិងខ្វះថវិកា។
ហើយពិបាករកម៉ាស៊ីនច្រូតផងដែរ។
ប៉ុន្តែម្ចាស់ស្រែឈ្មោះ លោក ភីត ថឺលី មានស្រែនៅចំណុចភូមិស្នួលទ្រេតឃុំ អូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
សូមបញ្ជក់ថា នារដូវច្រូតកាត់ស្រុវស្រាលរដុវវស្សាឆ្នាម២០២០ នេះ នៅខេត្តបន្ទយមានជ័យ ពិបាករកដែរនូវម៉ាស៊ីនច្រូតស្រូវ។ ហើយឈ្នួលច្រូតក៏ឡើងថ្លៃខ្ពស់ [ឈ្នួលច្រូត ថ្លៃប្រមាណ៣.៤០០បាត/ ១ហិចតា(ម៉ាស៊ីនធំ), ប្រមាណ២.៧០០បាតប្រាក់ថៃ/១ហិកតា (ម៉ាស៊ីនមធ្យម/កណ្តាល)]។ ប៉ុន្តែ តម្លៃស្រូវបានធ្លាក់ចុះ បើធៀននឹងក្នុងអំឡុងពេលដូចគ្នា ប្រៀបនឹងឆ្នាំមុន៕