ដោយៈប.ខុន/ ភ្នំពេញៈនៅខេត្តស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន ស្រុកវាលវែង ខេត្តពោធិសាត់និងតំបន់ទំនាបកណ្តាលភាគពាយព្យ រួមទាំងរាជធានីភ្នំពេញផង ដែរចាប់ពីយប់ថ្ងៃទី៤រហូតដល់ព្រឹកថ្ងៃទី៥ខែធ្នូធាតុអាកាសចុះត្រជាក់ខ្លាំង។នេះ បើតាមលោកចាន់ យុត្ថាអ្នកនាំពាក្យ និង ជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលប់ថ្ងៃទី៤ខែធ្នូឆ្នាំ២០២០។
ចំណែកតំបន់ខ្ពង់រាបភាគឦសាន ដែលសីតុណ្ហភាពបានចុះដល់ក្នុងរង្វង់ចន្លោះ១៦ទៅ១៧អង្សាសេកាលពីវេលាទាបភ្លឺថ្ងៃទី៤ខែធ្នូ លោកចាន់ យុត្ថា បាន បញ្ជាក់ថាវានឹងមិនចុះទាបជាងនេះទៀតទេ តែសម្រាប់តំបន់ជួរភ្នំដងរែក តំបន់ ទំនាបកណ្តាលភាគពាយព្យ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងថែមទៀតនៅរំលង អធ្រាត្រថ្ងៃទី៥ខែធ្នូ គឺអាចចុះដល់រង្វង់កម្រិត១៧ទៅ១៨អង្សាសេដែលកាលពី យប់ថ្ងៃទី៣ឈានចូលថ្ងៃទី៤ខែធ្នូ ស្ថិតនៅក្នុងរង្វង់ពី២១ទៅ២២អង្សាសេ។
លោកចាន់ យុត្ថា និយាយឱ្យដឹងទៀតថា អាកាសធាតុចុះត្រជាក់លើកទី១ នេះរហូតដល់ថ្ងៃចន្ទ័៧ខែធ្នូ ទើបចាប់ផ្តើមងើបឡើងបន្តិចមកវិញ។
ក្រសួង ធនធានទឹក និង ឧតុនិយម កាលពី ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២០ បាន ជូនដំណឹង ស្តីពីលទ្ធផល ព្យាករ អាកាសធាតុ សម្រាប់ ស ប្តា ហ៍ នេះ ថា ជ្រលង សម្ពាធ ខ្ពស់ ពី ប្រទេស ចិនបាន រំកិល ចុះមក ក្រោម ( ត្បូង ) ជា លំដាប់ និង រំកិល មកដល់ លើ ភាគ កណ្តាល របស់ប្រទេស កម្ពុជា នៅ ថ្ងៃទី ៤ ខែធ្នូ ជា មួ យ និង ខ្យល់មូសុង ឦសាន បក់បោក ខ្លាំង ធ្វើឱ្យសីតុណ្ហភាព អាច ចុះ ដល់ រង្វង់ កម្រិត ១៧ អង្សា នៅ តំបន់ ជួរ ភ្នំ និង ខ្ពង់រាប ។
ការ ព្យាករ បានឱ្យដឹងថា ធាតុអាកាស ចុះ ត្រជាក់ លើក ទី ១ ចាប់ពី ថ្ងៃ ៤–៧ ខែធ្នូ ដោយស្ថានភាព ធាតុអាកាស ដូចខាងលើ ធ្វើឱ្យ បណ្តា ខេត្ត នៅ តំបន់ វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ១៩–២១ អង្សា សេ , សី តុ ណ្ហ ភាព អតិបរមា មាន ពី ២៦–២៨ អង្សាសេ ។ សម្រាប់ បណ្តា ខេត្ត នៅជាប់ ជួរ ភ្នំ ដងរែក និង ខ្ពង់រាប ភាគ ឦសាន មាន សី តុ ណ្ហ ភាពអប្បបរមា ពី ១៧–១៩ អង្សា សេ , សីតុណ្ហភាព អតិបរមា មាន ពី ២៥–២៧ អង្សា សេ ។ តំបន់មាត់សមុទ្រ មាន សីតុណ្ហភាព អប្បបរមា ពី ២១–២៣ អង្សា សេ , សី តុ ណ្ហ ភាព អតិបរមា មានពី ២៧–២៩ អង្សា ៕srn