Home ព័ត៌មានជាតិ នយោបាយ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​ភាពចាំបាច់​នៃ​ការបង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ និង​លប់ចោល​វិធាន​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​ចំពោះ​ជនបរទេសជា​ធុរកិច្ច​និង​អ្នកឯកទេស​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ផ្ញើ​សារ​ពិសេស​ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ករណី​បង្ហាញ​អត្ត សញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកបច្ចេកទេស អ្នកជំនាញ វិនិយោគ​គិ​ន​-​ធុរជន ដែល​ចូលមក​ធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​ជាមួយ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ទាំងអស់​ត្រូវ​បង្ហាញ​ភាពស្មោះត្រង់​អំពី​សកម្មភាព​របស់ខ្លួន​។ សម្តេច​តេ​ជោ​ក៏បាន​បញ្ជា​ឲ្យ​អាជ្ញា ធរ​និង​កម្លាំង​សមត្ថកិច្ច​តាមដាន​ឲ្យ​ច្បាស់លាស់​និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​កន្លែង​ប្រមូលផ្តុំ និង នៅតាម​ផ្ទះ​ជាមួយនិង​ការឧបត្ថម្ភ​ជា​ប្រាក់​ដល់ គ្រួសារ​ក្រីក្រ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ។​

ខាងក្រោម​ជា​សារ​ទាំងស្រុង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​៖

​សូម​ផ្ញើរ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ព្រះ​តេជគុណ​ព្រះ​ស​ង្ឈ​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រឡាញ់​ថ្ងៃនេះ​ខ្ញុំ​បាន​យល់ព្រម​តាម​សំណើ​របស់​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ពាក់ព័ន្ធ​ទៅលើ​បញ្ហា​មួយចំនួន ទី​១. ពាក់ព័ន្ធ​នឹង​ការបង្ហាញ​អត្តសញ្ញាណ​អ្នក​ដែលមាន​កូ​វីត​19 បញ្ហា​នេះ​គឺ​វា​ចាំបាច់ ណាស់​នៅពេលនេះ​ដែល​យើង​ត្រូវធ្វើ ។ ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​មកដល់ពេលនេះ​មិនទាន់មាន​ពន្លឺ​ថា​វា​ឆ្លង​មកពី​ប្រភព​ណា​នៅឡើយ​ទេ ហើយពីរ​ចាប់ ផ្ដើម​ឆ្លង​ពី​អ្នកណា ពិតមែនតែ​ក្រុមបច្ចេកទេស​បានធ្វើការ​បកស្រាយ​ច្បាស់លាស់​ថា​វា​មិនមាន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​៣​វិជ្ជាការ​នោះទេ​ប៉ុន្តែ​ភាព​ងងឹត​របស់យើង​នៅតែ​បន្ត​ចំពោះ​ការឆ្លង​ពី​ប្រភ ព ណា​នឹង​ឆ្លង​អ្នកណា​មុន​អ្នកណា​ក្រោយ​នៅ​មិនទាន់បាន​ច្បាស់​។​ដូច្នេះហើយ​មានការ​ចាំបាច់​ដើម្បី​នឹងធ្វើ​ការ​ផ្ស​ព្ធ​ផ្សាយ​នូវ​រូបថត​ក៏ដូចជា​ឈ្មោះ​ទីលំនៅ​និង​ជារួម​អត្ដ​សញ្ញាណ​នៃ​អ្នក​កើត​កូ​វីដ​១៩នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​បា ន​ស្គាល់ឈ្មោះហើយ​ប្រសិនបើ​មាន​ទំនាក់ទំនង​ជាមួយ ឈ្មោះ​នោះ​ត្រូវ​មក​បង្ហាញខ្លួន​ភ្លាមៗ​ដើម្បី​នឹង​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ទាន់ពេលវេលា​បើ​មិន​ដូច្នេះ​ទេសភាព​ការណ៍​និង​ពិបាក​ស្រោចស្រង់​។​ថ្ងៃនេះ​យើង​បាន​រកឃើញ​៦​នាក់​ផ្សេងទៀត​ដែល​សុទ្ធតែ​ឆ្លង​ក្នុង​ចង្កោម​នៃ​អ្នកពាក់ព័ន្ធ​នៅក្នុង​ក្រុមគ្រួសារ​និង​អ្នកមាន​ទំនាក់ទំនង​ជាមួយ​លោក ឆែម សាវុធ និង​ក្រុមគ្រួសារ ដូច្នេះហើយ​ដើម្បី​ជៀសវាង​ការ​បែកខ្នែង​និង​រីក​សាយភាយ​ជម្រើស​ដែល​លឿន​ជាងគេ​គឺ​នៅពេលដែល​អ្នកណា​មាន​កូ​វីដ​ទាក់ទិន​នឹង​បញ្ហា​នេះ​គឺ​ត្រូវ​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ជា​អត្ដ​សញ្ញាណ ហើយ​អាច​នឹងមាន​មនុស្ស​មួយចំនួន​អាច​កើតឡើង​បញ្ហា​សិទ្ធិ​បុគ្គល​ប៉ុន្តែ​ខ្ញុំ​អាច​សុំ​បញ្ជាក់ថា​ព្រឹត្តិ ការណ៍​ថ្ងៃទី ៣ វិច្ឆិកា​ក៏​យើង​បាន​ផ្សព្វ ផ្សាយ​អំពី​អ្នក​ដែល​ទាក់ទិន​នឹងមាន​វិជ្ជមាន​ហើយ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រួមទាំង​ខ្លួន​ខ្ញុំ​និង​ភរិយា​ផងដែរ​។​ដូច្នេះ​ពេលនេះ​យើង​ក៏បាន​ផ្សព្វផ្សាយ​រួចមកហើយ ជាមួយ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រាប់ទាំង​ប្រធានរដ្ឋសភា​សម្ដេច​ពញា​ច​ក្រី​ហេង​សំរិន​ក្រុមគ្រួសារ​របស់គាត់​និង​សមាជិកសភា​ដ៏​អី​ទៀត​ឧបនាយករដ្ឋមន្ត្រី​សម្ដេច​ក្រឡាហោម​សខេង​ឯកឧត្តម​អូន​ព័ន្ធមុនីរ័ត្ន​និង​រដ្ឋមន្ត្រី​មួយចំនួនទៀត​កំពុង​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​ចំពោះ​អ្នក​ដែលមាន​វិជ្ជមាន​បើទោះបីជា​យើង​មិន​សាយ​ក៏​សារព័ត៌មាន​នានា​បាន​ផ្សាយ​រួចទៅហើយ​ដូច្នេះ​យក​ល្អ​ក្រសួងសុខាភិបាល​ជា​អ្នក​សាយ​ផ្ទាល់​ដើម្បី​ឲ្យ​សារព័ត៌មាន​ដែលមាន​ការទទួលខុសត្រូវ​ខាង​វិជ្ជាជីវៈ​ធ្វើការ​សព្វ​ផ្សាយ​និង​ដើម្បី​ងាយស្រួល​ទៅដល់​បងប្អូន​ដទៃទៀត​សម្រាប់ធ្វើ​ការផ្ទៀងផ្ទាត់​ហើយ​ក្នុងករណី​ដែលមាន​ការទាក់ទង​ជាមួយនឹង​អ្នក​ឆ្លង​កូ​វីដ​ទាំងចាស់​ទាំងថ្មី​គឺ​ចាំបាច់​ត្រូវតែ​មក​បង្ហាញខ្លួន​ដើម្បី​យក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដើម្បី​ចៀសវាង​នូវ​ការ ឈឺ​ចំពោះ​ផ្ទាល់ខ្លួន ចំពោះ​ក្រុមគ្រួសារ នឹង​ចម្លង​ទៅ​មិត្ត​ភ​ក្កិ បញ្ហា​ពេល នេះ​គឺជា​ត្រូវ​ស្វាស់​ស្វែងរក​ឲ្យ​ខាន​តែ​បាន​នូវ​សិទ្ធិ​រស់រានមានជីវិត​មិនមែនជា​សិទ្ធិ​ដែល​ត្រូវ​លាក់លាម​ទាក់ទង​ជាមួយ​នឹង​អ្វី​ដែលជា​បញ្ហា​សុខភាព​សាធារណៈ​របស់​សង្គម​ទាំងមូល​នោះទេ​។​ដូច្នេះ​នេះ​គឺជា​ការបកស្រាយ​ដ៏​សម​ហេតុ​សំ​ផល​មួយ​ដែល​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​ជាពិសេស​អ្នក​ដែលមាន​ជំងឺ​កូ​វីត​អ្នក​ដែលមាន​វិជ្ជមាន​កូ​វីដ​និង​អ្នក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មានការ​យោគយល់​អធ្យាស្រ័យ​ទៅលើ​បញ្ហា​នេះ​។​

​បញ្ហា​ទី​២ ខ្ញុំ​ក៏​ទើបបាន​សម្រេច​អំពី​បញ្ហា​ដែល​មុននេះ​យើង​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​សម្រាប់​អ្នក​មកពី​បរទេស​ចំនួន ១៤ ថ្ងៃ ប៉ុន្តែ​ក្រោយមក​ដើម្បី​ព​ន្លឿ​ន​ដល់ ការរស់រានមានជីវិត​នៅ​ខាង​វិស័យសេដ្ឋកិច្ច​យើង​ក៏បាន​ផ្ដល់ឱកាស​ឲ្យ​រង់ចាំ​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ​,​បន្ទាប់ពី​ការធ្វើ​តេស្ត​អវិជ្ជមាន​ហើយ​គឺ​អនុញ្ញាត​ឲ្យ​ពួកគេ​អាចធ្វើ ដំណើរ​ទៅធ្វើ​ការ​ដោយមាន​ការធានា​ពី​ក្រសួង​ពី​ក្រុមហ៊ុន​នានា​ផងដែរ​នេះ​វា​ពាក់ព័ន្ធ​ជាមួយនឹង​ចលនា​ខាង​សេដ្ឋកិច្ចសង្គម​របស់​យើង​ដែល​យើង​មាន​តម្រូវការ​ក៏ប៉ុន្តែ​ស្ថានភាព​បែបនេះ​នៅពេលដែល​យើង​រក​មិនទាន់​ឃើញ​ក្បាល​កន្ទុយ​យើង​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ដំណើរការ​នូវ​យន្តការ​ពាក់ព័ន្ធ​នឹង​ការផ្អាក​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ ថ្ងៃ​ហើយ​មក​នៅ​ពីរ​ថ្ងៃ​សម្រាប់​អ្នកបច្ចេកទេស​និង​អ្នកធ្វើ​ធុរកិច្ច​ដែល​មក​ធ្វើការ​ពិនិត្យ​រោងចក្រ​ក្នុង​រយៈពេល​ខ្លី​នេះ​វា​ជា​ហានិភ័យ​មួយ​ដ៏​ខ្ពស់ សម្រាប់​ប្រទេស​របស់​យើង​ប្រសិនជា​យើង​បណ្តែតបណ្ដោយ​តទៅទៀត​។​ខ្ញុំ​បាន​យល់ព្រម​ឲ្យ​មានការ​បញ្ឈប់​នូវ​រាល់​ការធ្វើ​ចិ​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​ដើម្បី​ធ្វើ​ធុរកិច្ច​ជា​អ្នកបច្ចេកទេស​អ្នកឯកទេស​ឬក៏​អ្នកធ្វើ​ធុរកិច្ច​ដោយ​ប៉ុន្តែ​ត្រូវ​ទុក​រយៈពេល ៧ ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី ៥ ខែធ្នូ​ស្អែក​នេះ​តទៅ​ដើម្បីឱ្យ​បណ្ដា​ក្រុមហ៊ុន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ជូនដំណឹង​ទៅ​បុគ្គលិក​ទៅ​អ្នក​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​របស់ខ្លួន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ជៀសវាង​ការមកដល់​ភ្លាម​យើង​អនុវត្ត​ភ្លាម​វា​បង្ក​ការលំបាក​ដល់​អ្នកធ្វើដំណើ​រទាំង​នោះ​ដើម្បី​ឲ្យ​ពួកគេ​មានការ​សម្រេចចិត្ត​ឲ្យ​បានច្បាស់លាស់​មុនពេល​មកកាន់​កម្ពុជា​ត្រូវ​ដឹងថា​គេ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤ ថ្ងៃនេះ​ជា​ស្ថាន ភាព​ដែល​មិនអាច​អូសបន្លាយ​ពេល​តទៅទៀត​បានទេ​ដែល​យើង​ត្រូវតែមាន​ការលះបង់​ខាង​សេដ្ឋកិច្ច​ខ្លះ​ដើម្បី​ការរស់រានមានជីវិត​អំពី​ខាង​ជីវិត​មនុស្ស​របស់​ប្រជាពលរដ្ឋ​របស់​យើង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​ជា​បញ្ហាសំខាន់​ជាង​។​ដូច្នេះហើយ​ខ្ញុំ​សំណូមពរ​ឲ្យ​មានការ​យោគយល់​ពី​សំណាក់​ក្រុមហ៊ុន​ដែលមាន​ការរកស៊ី​នៅ​កម្ពុជា​ឬ​ក្រុមហ៊ុន​របស់​កម្ពុជា​ដែល​ត្រូវការ​អ្នកបច្ចេកទេស​ខាងក្រៅ​ហើយ​ត្រូវការ​ច​ត្តា​ឡី​ស័ក​រយៈពេល​ខ្លី​ហើយ​ចេញដំណើរ​និង​ភាព​បែបនេះ​នឹង​នាំ​ឲ្យ​កម្ពុជា​ជួប​ហានិភ័យ​កាន់តែ​ខ្ពស់​ទៅក្នុង​ការឆ្លង​ចូល​សហគមន៍​ដោយសារតែ​យើង​មិន​បានដឹង​ច្បាស់​អំពី​ថា​តើ​អ្នក​ទាំងនោះ​មាន​មេរោគ​ឬ​អត់​បន្ទាប់ពី​ធ្វើតេស្ត​ឃើញ​អវិជ្ជមាន​ក៏ប៉ុន្តែ​នៅពេល​បន្ទាប់ពី​ចេញ​ធ្វើការ​បន្ទាប់ពី​ឃុំខ្លួន​ពីថ្ងៃ​ពួកគេ​មិនមាន​សញ្ញា​ចេញ​ប៉ុន្តែ​ពួកគេ​អាច​កើតចេញ​ជា​រូបរាង​ក្នុង​រយៈពេល ៤ ឬ ៥​ថ្ងៃក្រោយ​។​

​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​នេះ​តាម​ការប៉ាន់ស្មាន​របស់​អ្នកបច្ចេកទេស​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺអាច​ចេញ​មកពី​ស្ថានភាព​នៃ​ច​ត្តា​ឡី​ស័ក​មិន​គ្រប់គ្រាន់​សម្រាប់​ជន បរទេស​មួយចំនួន​ហើយ​ដែល​អាចមាន​ទំនាក់ទំនង​ជាមួយ នឹង​លោក ឆែម សាវុធ និង គ្រួសារ លោក ឆែម សាវុធ​នេះ​កំពុងតែធ្វើការ​ផ្ទៀងផ្ទាត់ ។

​ខ្ញុំ​ករុណា​ខ្ញុំ​ក៏​សុំ​យក​ឱកាស​នេះ​សុំ​អំពាវនាវ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​កូ​វីត​វិជ្ជមាន​កូ​វីដ​ទាំង​ជាង២០នាក់​ដែល​មក ដល់ពេលនេះ​ដូចជា​២៩​នាក់​រួចទៅហើយ​សូមឱ្យ មានការ​ស្មោះត្រង់​ឆ្លើយ​ឲ្យ​ត្រង់​ហើយ​ពេលវេលា​នេះ​ជា​ពេលវេលា​ចាំបាច់​បំផុត​ដែល​ត្រូវ​បំភ្លឺ​ឲ្យ​បានច្បាស់លាស់​គឺ​មិនអាច​ប្រើ​វិធី​តាមបែប​ចង់​ឆ្លើយ​ក៏​ឆ្លើយ​មិន​ចង់​ឆ្លើយ​ក៏​ហី​គឺ​មិន​អាចធ្វើ​យ៉ាង​ដូច្នេះ​ទេ​,​វា​ជា​មហន្តរាយ​សម្រាប់​សុខភាព​សាធារណៈ​,​វា​ជា​មហន្តរាយ​សម្រាប់​ខ្លួន​យើង​ផង​,​សម្រាប់​ក្រុមគ្រួសារ​យើង​ផង​និង​សម្រាប់អ្នកដទៃ​ផង​,​ខ្ញុំ​អំពាវនាវ​ចំពោះ​អ្នក​ទាំងនេះ​សូមមេត្តា​យោគយល់​ផ្ដល់នូវ​ចម្លើយ​ដែលជា​ក់លាក់​ច្បាស់លាស់​តើ​បន្ទាប់​រយៈពេល​កន្លងទៅ​នេះ​បាន​ជួប​អ្នកណាខ្លះ​?បានធ្វើ​អ្វីខ្លះ​?​ហើយ​បាន​ទៅ​ទីណា​ខ្លះ​?​ព្រោះ​បញ្ហា​នេះ​គឺជា​ពន្លឺ​សំខាន់​សម្រាប់​ការរុករក​និង​ផ្ដាច់​ឬ​សគល់​នៃ​ការឆ្លង​ចូល​សហគមន៍​ពិត​មែនហើយ​មកដល់ពេលនេះ​អ្វីដែល​ហៅថា​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា​ដែល​យើង​មិន​ចង់​និយាយ​ដល់​ឈ្មោះលោក ឆែម សាវុធ និង​ក្រុមគ្រួសារ​ក្តីក៏ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​វា​នៅតែ​ហ៊ុំ ព័ទ្ធ​នៅក្នុង​កម្រិត​គ្រួសារ​លោក​ឆែម​សាវុធ​និង​អ្នកមាន​ការពាក់ព័ន្ធ​ជាមួយ​លោក​ឆែម​សាវុធ​តែប៉ុណ្ណោះ​វា​មិនទាន់​រីកសាយ​ភាយ​ទៅដល់​ចង្កោម​ជ្សេ​ង​នៅឡើយ​ទេ ។ ប៉ុន្តែ​បើសិនជា​យើង​មានការ​ធ្វេសប្រហែស​មិនមាន​ការឆ្លើយ​ឲ្យ​បាន​ត្រឹមត្រូវ​ច្បាស់លាស់​ពីរ​អ្នក​ដែល​ទទួល​វិជ្ជមាន​ច្បាស់​ណាស់​ថា​ជំងឺ​នេះ​វា​នឹង​រីក​បន្ត​ហើយ​នៅតែ​បន្ត​រក​មិនឃើញ​តែម្ដង​ដូចនេះ​ខ្ញុំ​សុំ​អំពាវនាវ​ដោយ​ទទូច​ឲ្យ​ផ្ដល់នូវ​ចម្លើ យ​ដែល​ត្រឹមត្រូវ​ដើម្បី​យើងកំណត់​អត្ដ​សញ្ញាណ​តើ​ការឆ្លង​នេះ​ឆ្លង​មកពី​អ្នកណា​ឆ្លង​ចំពោះអ្នកណា​ហើយ​ចេញពី​អ្នក ណា​សម្រាប់​អ្នក​នៅក្នុង​ប្រទេស​និង​អ្នក​នៅក្រៅ​ប្រទេស​។​ប៉ុន្តែ​ប្រទេស​របស់​យើង​មិនមាន​ជំងឺ​នៅក្នុង​ប្រទេស​ទេ​គឺ​តែងតែ​នាំចូល​ជានិច្ច​ហើយ​ការ​នាំចូល​កន្លងទៅ​គឺ​យើង​តែង​គ្រប់គ្រង​ដោយសារតែ​ការធ្វើ​តេស្ត​បាន​ត្រឹមត្រូវ​ហើយ​យកទៅ​ព្យាបាល​និង​ធ្វើ​ចិត្ត​ដោយសារ​រហូត១៤ ថ្ងៃ​។ប៉ុន្តែ​បន្ទាប់ពីយើង​បាន​បន្ធូរបន្ថយ​អ្នកបច្ចេកទេស​,​អ្នកសេដ្ ឋកិច្ច​,​អ្នកធ្វើ​ធុរកិច្ច​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​ច​ត្តា​ឡី​ស័ក​២​ថ្ងៃ​ដូច្នេះ​វា​ហាក់ដូចជា​បាន​ធ្លាយ​ទៅដល់​ការបង្កើតឡើង​នូវ​ជំងឺ​នៅ ក្នុង​សហគមន៍​ដែលជា​បញ្ហា​ដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ទោះបីថា​មិនទាន់មាន​មនុស្ស​ស្លាប់​ប៉ុន្តែ​ប្រសិន បើ​យើង​មាន​ការរីក​រាលដាល​បែបនេះ​ទៀត​ចំនួន​មនុស្ស​នឹង​ចេះតែ​ការកើនឡើង នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​នៅក្នុង​ប្រទេស​របស់​យើង​ដូច្នេះ​ខ្ញុំ​នៅតែ​បញ្ជាក់​អះអាងថា​ទី​១.​ការបញ្ចេញ​អត្តសញ្ញាណ​នៃ​អ្នក​បាន​ឆ្លង​សម្រាប់ ឲ្យ​សាធា រណៈជន​បានដឹង​ដើម្បី​ពួកគេ​ប្រជាពលរដ្ឋ​អាច​យល់បាន​អំពី​អ្នក​ដែលមាន​ប៉ះពាល់​ហើយ​អ្នក​ទាំងនោះ​បានធ្វើ​ដំណើរ​ទៅ​ទីកន្លែង​របស់ខ្លួន ខ្លួន​ក៏មាន​ការ ប្រុងប្រយ័ត្ន​ទុកជាមុន​,​គួបផ្សំ​ទៅនឹង​ចម្លើយ​ដែល​ច្បាស់លាស់​នៃ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ គឺ​វា​នឹង​ផ្ដល់​ចម្លើយ​ការរកឃើញ​ទាន់ពេលវេលា​និ​ត​ទប់ស្កាត់​ទាន់ពេល វេលា​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីត​នេះ​។​បន្ថែម​លើ​នោះ​វិធាន​ការដែល​យើង​ត្រូវប្រកាន់យក​ដើម្បីឱ្យ​ជន​មកពី​បរទេស​ទាំងឡាយ​ទោះបីជា​ធ្លាប់​យើង​បាន​អនុគ្រោះ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័​យ​ក្នុង​រយៈពេល​ខ្លី​ហើយ​ចេញ​ធ្វើ​សកម្មភាព​ត្រូវ​ផ្អាក​ជាបន្ទាន់​ប៉ុន្តែ​ត្រូវ​ទុក​រយៈពេល ៧ ថ្ងៃ​ជូនដំណឹង​ឲ្យ​ទៅ​ពួកគេ​ដើម្បី​សំរេចចិត្ត​មក ឬ មិន​មក​យ៉ាង ណា​នោះ​យើង​ត្រូវ​ហ៊ាន​លះបង់​ទៅលើ​បញ្ហា​សេដ្ឋកិច្ច​ខ្លះ​ដើម្បី​សង្គ្រោះ​ជីវិត​និង​រក្សា​សុខភាព​ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង​។​សង្ឃឹមថា​ប្រជាពលរដ្ឋ​របស់​យើង​មានការ​យោគយល់​ហើយ​អ្នកសេដ្ឋកិច្ច​ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន​និង​មានការ​យោគយល់​ចំពោះ​ការលំបាក​របស់​ប្រទេសជាតិ​ជារួម​ដែល​នេះ​ជា​ជម្រើស​ល្អ​បំផុត​ហើយ​ខ្ញុំ​សុំ​ស្នើ​ក្រសួងសុខាភិបាល​ចាត់ចែង​ឲ្យ​បាន​ប្រាកដប្រជា ចំពោះ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័​យ​ទៀតសោត ខ្ញុំ​សុំឱ្យ​កម្លាំង​នគរបាលជាតិ​ជួយ​ពិនិត្យមើល​ទៅលើ​ការធ្វើ​ច​ត្តា​ឡី ស័ក​សម្រាប់​ទីកន្លែង​ដែលមាន​ការប្រមូលផ្ដុំ​មិន​អនុញ្ញាត​ឱ្យមាន​ការចេញ​ចូល​ដើរហើរ​ខុស​ការកំណត់​របស់​ក្រសួងសុខាភិបាល​,​ឯ​អ្នក​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ក៏ត្រូវ​ធ្វើ​ឲ្យ​បាន​ហ្មត់ចត់​។​បន្ថែម​លើ​នោះ​ខ្ញុំ​ក៏បាន​បើក​ផ្ដល់​ថវិកា​ទៅតាម​ខេត្ត​រួចហើយ​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​ទាំង​នៅ​ទីក្រុង​ទាំង​និង​ជនបទ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​គឺ​ត្រូវ​ផ្ដល់​ថវិកា​ឲ្យ​គាត់​ក្នុង​មួយ​គ្រួសារ ២​ម៉ឺន​រៀល​ឧទាហរណ៍​នៅ​ទីក្រុង​ភ្នំពេញ​អ្នករត់​កង់​បី​អ្នករត់ម៉ូតូឌុប​ឬក៏​គ្រួសារ​ក្រីក្រ​ទាំងឡាយ​ជា​អ្នកលក់ដូរ តូចតាច​ជា​កម្មករសំណង់​ដែល​គាត់​មិនអាច​ចេញ​រកស៊ី​ធ្វើការ​បាន ។​ប៉ុន្តែ​គាត់​អាចធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវតែ​ផ្ដល់​ឲ្យ​គាត់​ទាំង​ម្ហូបអាហារ​ចំណី​ឱ្យ​ពួកគាត់​ប៉ុន្តែ​ថែម​ប្រាក់ ២ ម៉ឺន​រៀល​ដើម្បី​គាត់​ចិញ្ចឹម​គ្រួសារ​របស់គាត់​ថែមទៀត​នៅ​ជនបទ​ក៏​ដូចគ្នា​ក៏ត្រូវ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ២ ម៉ឺន​រៀល​ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព ស្រោចស្រង់​សេដ្ឋកិច្ច​ជីវភាព​នៅក្នុង​ពេលដែល​គាត់​មិនអាច​រកស៊ី​បាន​។​បញ្ហាសំខាន់​របស់​យើង​នៅពេលនេះ​គឺ​ត្រូវ​មើល​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​ផ្នែក​កសិកម្ម​ទាំង​ផ្នែក​កម្មករ​ក្រៅ​ប្រព័ន្ធ​ដែល​ពុំមាន​ការធានារ៉ាប់រង​ណាមួយ​នោះ​ឲ្យ​ពួកគាត់​បានទទួល​ផល​ប្រយោជន៍​ពី​ក្នុងពេល​វេលា​ដែល​ពួកគាត់​មានការ​លំបាក​។​ដូច្នេះ​ខ្ញុំ​អំពាវនាវ​ឲ្យ​បានធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​។​ចាប់តាំងពី​ថ្ងៃទី​២៨ រហូតមកដល់​ពេលនេះ​មិនមាន​ការ​ថមថយ​ទេ​ចំនួន​មនុស្ស​មានការ​កើន ឡើង​សូម្បីតែ​ហាង​លក់ទំនិញ​មួយ​គឺមាន​មនុស្ស​ឆ្លង​រហូតដល់ ៦ នាក់​បូករួម​ទាំង​ម្សិល​ម្នាក់​គឺ​ឡើង ៧ នាក់​។​យើង​មិនដឹងថា​តើ​មាន​កន្លែង​ណា​ទៀត​ដែលមាន​ការ ឆ្លង​ទោះបី​យើង​ឋិត​នៅក្នុង​កម្រិត​ដែល​ត្រួតត្រា​បាន​ប៉ុន្តែ​បើ​មាន​ការរីក​រាលដាល​ថែមទៀត​ដោយ​គ្មាន​ការទប់ស្កាត់​គ្មាន​វិធានការ​ម៉ត់ចត់​គឺ​ត្រូវតែមាន​ការប្រុងប្រៀប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កង​នគរបាលជាតិ​ត្រូវ​គ្រប់គ្រង​ឱ្យបាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ជន​ស៊ីវិល​,​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មើល​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចិ​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ហើយ​ត្រូវ​ផ្គត់ផ្គង់​ឲ្យ​ពួកគាត់​ចំពោះ​គ្រួសារ​ក្រីក្រ​ដែល​ខ្វះ​លទ្ធភាព​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ម្ហូបអាហារ​សម្រាប់​ពីរម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ហើយ​សរុប​ទាំងអស់​គឺ​គេ​ធ្វើ ១៤ ថ្ងៃ​តែ​យើង​ជូន​គាត់​សម្រាប់​១៥​រហូតដល់​៣០​ម៉ឺន​រៀល​ដើម្បី​ផ្ដល់​ឲ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ស្បៀងអាហារ​សម្រាប់​ទទួលទាន​នៅក្នុងពេល ដែល​ពួកគាត់​ត្រូវធ្វើ​ច​ត្តា​លី​ស័ក​ដែល​មិនអាច​ចេញទៅ​ធ្វើការ​រកស៊ី​បាន​ទាំង​នៅ​ទីក្រុង​ទៅ​ជនបទ​ហើយ​ជាពិសេស​យកចិត្តទុកដាក់​ចំពោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ក្រៅ​ប្រព័ន្ធ​។​

​ចំពោះ​កងទ័ព​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​កុំ​មានការ​ប្រមូលផ្ដុំ​កងទ័ព​ហើយ​បើ​មានការ​បញ្ហា​ណាមួយ​នោះ​កងទ័ព​ត្រូវ​ដោះស្រាយ​ខ្លួនឯង​ហើយ​ខ្ញុំ​ដឹងថា​អគ្គមេបញ្ជាការ​បាន​ដឹកនាំ​ការប្រជុំ​រៀបចំ​ផែនការ​នេះ​រួចជាស្រេច​។​ដូច្នេះ​សុំ​ឲ្យ​ទាំងអស់គ្នា​យកចិត្តទុកដាក់​ទាំង​ជន​ស៊ីវិល​ប្រជា​ពល រដ្ឋ​ព្រះសង្ឃ​កងកម្លាំងប្រដាប់អាវុធ​ជារួម​មនុស្ស​ទាំងអស់​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ដើម្បី​ជៀសវាង​ជាមួយនឹង​ការឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​របស់​យើង​ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា​យើង​នឹង​ជម្នះ​បាន​ឧបសគ្គ​នេះហើយ​យើង​នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សូម​អរ​ព្រះ​គុណ​សូម​អរគុណ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular